ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ ៤នាក់ ទៅកាន់តុលាការ ​ក្នុងករណីគ្រឿងញៀនដ៏ធំ

69

កំពង់ធំ៖ ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចនគរបាល ចាប់បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្ត កាលពីវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៩ ។

បញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្តកំពង់ធំ បន្ទាប់ពីបានបង្ក្រាបកាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ០៥ នាទី នៅពេលកំពង់ធ្វើសកម្មភាព ជួញដូរចែកចាយសារធាតុខុសច្បាប់ នៅចំណុច ភូមិត្រស់ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ហើយឃាត់ខ្លួនបាន មេក្លោងជួញដូរ ចែកចាយសារធាតុញៀនចំនួន ០២ និងជនសង្ស័យប្រើប្រាស់ សារធាតុញៀនខុសច្បាប់ចំនួន ០២ នាក់ ស្រី ០២នាក់។
ជនសង្ស័យ ទី១- ឈ្មោះ ឃុត បូរ៉ា ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ ត្រស់ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។ ២-ឈ្មោះ សម វណ្ណា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិ បូររីកម្មករ សង្កាត់ ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ ៣- ឈ្មោះ កែវ ពេជ្រពន្លឺ ភេទ ស្រី អាយុ ២៧ ឆ្នាំ រស់នៅភូមិ ចតុទិស ឃុំ វិហារលួង ស្រុកពញាលឺ ខេត្តកណ្ដាល។ ៤-ឈ្មោះ សរ ស្រីទីន ភេទ ស្រី អាយុ ២៣ ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងដកហូតវត្ថុតាង ម្សៅក្រាមពណ៌ សថ្លា ចំនួន ៤៦ កញ្ចប់ ទម្ងន់ ១៧០ ក្រាម, រថយន្តចំនួន ០១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង ទូរស័ព្ទដៃចំនួន ០២គ្រឿង លុយខ្មែរចំនួន ៥០០០០០រៀល និងឧបករណ៍ សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង