ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធី និងចាន់ សំអាតជួបសំណាងល្អឬអាក្រក់?

84

ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់រសៀលថ្ងៃទី២២មិថុនាមិនទាន់ដឹង
ថាអ្នកប្រដាល់កម្ពុជាចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែង និង សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកជួបសំណាងល្អ ឬ
ជួបរឿងអាក្រក់ឡើយ ។
សំអាតត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះខាន់ ថេប(Khan Thep) ។២ប្រកួតរបស់សំអាតឈ្នះបានមួយ
ប្រកួត និង ចាញ់មួយប្រកួតរីឯអ្នកប្រដាល់ថៃខាន់ ថេបវិញ២ប្រកួតរបស់គេចាញ់ទាំង២ប្រកួត ។សម្រាប់ការប្រកួត
មួយនេះទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា ។ អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាតែ
បើនរណាព្រហើនហ៊ានមើលស្រាលគូប្រកួតនោះ អាចនឹងសន្លប់មុនទឹកទី៥ក៏ថាបានដែរ ។
ខាន់ ថេបមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់១១ដង ។ ចំពោះអ្នកប្រដាល់កម្ពុជាចាន់ សំអាត
វិញនោះគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៥៩ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង ។ សំអាតអាចបង្កើនស្ថិតិឈ្នះ
ក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនបានឬទេ ចុះខាន់ ថេបអាចស្វែងរកជ័យជំនះលើកដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ
បានឬទេ ?
ចំពោះសូត្រ ប៊ុនធីវិញត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃភុត ផេតណយ(Phut Phatnoy) ។ អ្នកប្រដាល់
ទាំង២រូបនេះ២ប្រកួតរបស់ពួកគេឈ្នះមួយប្រកួត និង ចាញ់មួយប្រកួតដូចគ្នា ។
ពួកគេសុទ្ធតែត្រូវការឈ្នះដើម្បីប្រជែងរកកៅអីសម្រាប់វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ សម្រាប់ការប្រ
កួតមួយនេះទាំងសងខាងសុទ្ធតែចាត់ទុកថាជាការងារធ្ងន់ដូចគ្នា ។ ប៊ុនធីអាវុធពិសេសរបស់គេដើម្បីផ្ដួលគូប្រកួតនោះ
គឺកែង និង ជង្គង់ ។ចំពោះផុត ផេតណយជង្គង់ក៏ល្អ កណ្ដាប់ដៃរហ័សពិសេសគេការពារបានរឹងមាំណាស់ ។
ប៊ុនធីមានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៧៩ដង ចាញ់២៣ដង និងស្មើពិន្ទុ៤ដង ។ ចំពោះភុត ផេតណយវិញ
គេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៦០ដង ចាញ់៧ដង និងស្មើពិន្ទុ១ដង ។ ជំនួបមួយនេះនរណាបង្កើនស្ថិតិឈ្នះនៅ
ក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ?

អត្ថបទដែលជាប់ទាក់ទង