ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាជាតិ១៨ត្រៀមបញ្ជូនអត្តពលិកទៅ ធ្វើការហ្វឹកហាត់ក្រៅប្រទេស

94

ភ្នំពេញ៖គណកម្មាធិការជាតិអូឡាពិកបានបើកកិច្ចប្រជុំជាមួយ សហព័ន្ធកីឡាជាតិចំនួន១៨ដែល ត្រូវបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនធ្វើការហ្វឹកហាត់ ក្រៅប្រទេសពង្រឹងសមត្ថភាពបន្ថែមទៀតត្រៀមព្រឹត្តិការណ៍ការប្រកួត
កីឡា SEA GEAMS លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ជាពិសេសការប្រកួតកីឡា SEA GEAMS លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។
លោកវ៉ាត់ ចំរើនេអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាប្រធានអង្គប្រជុំបានមានប្រ
សាសន៍ថាសហព័ន្ធកីឡាជាតិ ចំនួន១៨នេះត្រូវត្រៀមខ្លួនដើម្បីបញ្ជូន កីឡាករកីឡាការិនីរបស់ខ្លួនធ្វើការហ្វឹកហាត់
ក្រៅប្រទេស ។ មួយចំនួនធំត្រូវបញ្ជូនហ្វឹកហាត់មួយចំនួនធំប្រទេសចិន ប៉ុន្តែកីឡាតេក្វាន់ដូ WTមិនអាចទៅចិនបានទេ គឺទៅប្រទេសកូរ៉េខាងត្បូងវិញ។
លោកបានបន្តថា ចំពោះសហព័ន្ធកីឡាជាតិណាដែលមាន គម្រោងចេញទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាកម្រិតអន្តរជាតិរួមមាន
ការប្រកួតថ្នាក់តំបន់ ទ្វីប និងពិភពលោកត្រូវប្រាប់ គណៈកម្មការស៊ីហ្គេមឲ្យបានដឹង(CAMSOC)ឲ្យបានដឹងផង។
សហព័ន្ធកីឡាជាតិចំនួន១៨រួមមានសហព័ន្ធកីឡាបាល់ទះកម្ពុជា សហព័ន្ធកីឡាបាល់បោះកម្ពុជា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា ខេមរៈសហព័ន្ធកីឡាការ៉ាតេ ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ WT ខេមរៈសហព័ន្ធកីឡាយូដូ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ក្នុងនោះក៏មានសហព័ន្ធកីឡាជីជីតស៊ូកម្ពុជា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សហព័ន្ធកីឡាហុកគ្រីកម្ពុជា សហព័ន្ធកីឡាអុកត្រង្គកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង