ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេហែលទឹកលើកទឹកចិត្ត មុនការប្រកួតកីឡាហែលទឹកជើងឯកយុវជនអាស៊ានលើកទី៤៣មកដល់

98

​ភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានជួបសំណេះសំណាលជា មួយគណៈប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីហែលទឹកកម្ពុជាចំនួន២៥នាក់ដែលនឹងត្រូវចូលរួមការប្រកួតកីឡា ហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ “(43rd South East Asia Age Group Swimming Championship 2019)” ។

​ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៨ដល់៣០មិថុនាដោយប្រកួតនៅពហុកីឡដ្ឋានមរតកតេជោ ។លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតខាងលើកនេះរៀបចំសហព័ន្ធ ខ្មែរកីឡាហែលទឹកសហការជាមួយ ក្រសួងអប់រំយុវជននិងកីឡាក្រោមការគាំទ្រពីសហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍។

កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើជាម្ចាស់ផ្ទះនេះ ។កម្ពុជានឹងថដាក់កីឡាករ -កីឡាការិនីវ័យក្មេងចំនួន២០នាក់(១០រូបជាយុវជន និង១០រូបជាយុវនារី) គ្រូបង្វឹក និងគណៈប្រតិភូចំនួន៥នាក់ដើម្បី ចូលរួមក្នុងការប្រកួតលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ។

​លោកអគ្គលេខាធិការបន្ថែមថា ប្រកួតកីឡាហែលទឹកយុវជន អាស៊ីអាគ្នេយ៍លើកទី៤៣ មានគ្រូបង្វឹក និងគណៈប្រតិភូគណៈកម្មការនិងកីឡាករកីឡាការិនីហែលទឹកប្រមាណជាង៥០០រូបមកពីបណ្តាប្រទេសអាស៊ានមកដល់ប្រទេសកម្ពុជា នាចុងខែមិថុនា ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង