ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិស្រុកចំការលើ សម្រេចផ្តាច់ខ្លួនចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

148

ខេត្តកំពង់ចាម៖ អតីតសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ស្រុកចំការលើ ខេត្តកំពង់ចាម លោកប៉ែន ភាព បានសម្រេចចិត្តផ្តាច់ខ្លួនចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាហើយ ។
នេះបើតាមការបញ្ជាក់អោយដឹងពីលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​​ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១២ កក្កដា ២០១៨នេះ។
លោកគួច ចំរើន បានបញ្ជាក់អោយដឹងថា លោកប៉ែន ភាព គឺជាអតីតជាសកម្មជនរបស់គណបក្សសម រង្សុី ប្រចាំស្រុកចំការលើ ខេត្តកំពង់ចាម ហើយក្រោយមកពោលគឺខណៈដែលគណបក្សសម រង្សុី ច្របាច់គ្នាបញ្ចូលជាមួយ​គណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា បង្កើតជាគណបក្សសង្គ្រោះជាតិ លោកប៉ែន ភាព ក៏នៅតែជាសមាជិកគណបក្សដង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ
ស្រុកចំការលើ ។
លោកគួច ចំរើន បានបញ្ជាក់អោយដឹងទៀតថា លោកប៉ែន ភាពនេះហើយ ក៏ជាអ្នកនាំលោកកឹម សុខា អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ទៅទិញដីធ្វើជាចំការម្រេចនៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ តែពេលនេះ លោកបានសម្រេចចិត្តផ្តាច់ខ្លួនចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាយើងវិញហើយ ៕

អត្ថបទដែលជាប់ទាក់ទង