ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាល ឃាត់ខ្លួន​ជនជាតិ​ចិន៩​នាក់​ គ្មានលិខិតឆ្លងដែន

145

​ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​ត្រួតពិនិត្យ​ អគារ​ អិ​ល​ វី​ សែន​សុខ​ ផ្ទះ​លេខ​៣៥C​ ផ្លូវ​លេខ​២៣P​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់​ គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន នៅព្រឹកថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ​២០១៩​ ។

​ការ​ឃាត់ខ្លួន​នេះ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ សរ​ សំណាង​ ជា​ស្នងការ​រង​ ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​សហការ​ ជាមួយនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ មានការ​ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ទោ​ ហាស់​ សុ​ត្ថា​ អនុប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ លោក​ ខាំ​ សុ​ផា​រី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ និង​លោក​ដួង​ សារី​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ អគា​រអិល​ វី​ សែន​សុខ​ ផ្ទះ​លេខ​៣៥C​ ផ្លូវ​លេខ​២៣P​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ជា​លទ្ធផល​ ពិនិត្យ​ឃើញ​មាន​ ជនជាតិ​ចិន​ សរុប​ចំនួន​ ៤៣​ នាក់​ (​ស្រី​៨នាក់)​ និង​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ ចំនួន​៩នាក់ (​ស្រី​៣នាក់)​ គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ និង​ដក​ហួត​លិខិតឆ្លងដែន​ចំនួន​២៦​ក្បាល​ បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង