ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វិល្លាម បន្តដឹកនាំក្រុមការងារ ចុះស្រាវជ្រាវ បណ្ដឹងពលរដ្ឋជាង១០០គ្រួសារ ពាក់ព័ន្ធនឹងដីធ្លី

67

កាលពីថ្ងៃ ២១ និង ២២ ខែ មិថុនា ឆ្នាំ ២០១៩ នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក ដឹកនាំដោយឯកឧត្តមវិល្លាម អមដំណេីរដោយ លោក ឈឿង ចាន់ធឿន មន្ត្រីលេខា៤រូប រួមទាំងសហកា និងមន្ត្រីលេខាធិកាដ្ឋាន២រូប ចុះសិក្សាស្រាវជ្រាវប្រមូលតម្រុយ តាមពាក្យបណ្ដឹងពលរដ្ឋ៤ ករណី នៅខេត្តកោះកុង និងក្រុងព្រះសីហនុរួមមាន ៖

ករណីទី១ ពលរដ្ឋ ១២ គ្រួសារ នៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ប្ដឹងចំពោះលោក ប៊ុន រ៉េ ជា មេឃុំ ជ្រោយស្វាយ ដែលអះអាងថាមិនព្រម ចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនពួកគាត់ ដេីម្បីអូសបន្លាយ ពេលរំលោភដីរបស់ពួកគាត់ ។

ករណីទី២ពលរដ្ឋ ១២៥ គ្រួសារ នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្ដឹងចំពោះរដ្ឋបាលសាលាខេត្ត ដែលដេញពួកគាត់ចេញពីដីទីលំនៅ កាន់កាប់ជាក់ស្ដែង ដោយចោទថាជាដីរដ្ឋ ដោយយកដីពួកគាត់ព័ទ្ធរបង តែដីនោះបែរជាពុះឡូត៍លក់បានទៅវិញ ។

ករណីទី៣ លោកយាយឈ្មោះ ហាន គាក់ អាយុ ៨៣ ឆ្នាំ នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្ដឹងចំពោះកូនបង្កេីតដែលឃុបឃិត លួចធ្វេីប្លង់យកដីរបស់គាត់ និងដេញគាត់ចេញពីផ្ទះ ហេីយគាត់ព្យាយាមប្ដឹង តែគ្មានអ្នកអន្តរាគមន៍នោះទេ។

ករណីទី៤ ពលរដ្ឋឈ្មោះ ធាង សារ៉ែម នៅភូមិ ០៣ ក្រុម១០ សង្កាត់ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្ដឹងចំពោះមន្ត្រីអាជ្ញាធរនគបាលមូលដ្ឋាន និង អតីតអនុប្រធានភូមិ ឈ្មោះ ប្រាជ្ញ សារិន ដែលប្រេីអំណាច យកឯកសា គ្មានទម្ងន់គតិយុត្តិទៅ សុំដីការក្សាការពាររំលោភលេីដីគាត់មួយចំនួន និងមានបំណងរំលោភយកទាំងអស់ ដោយប្រេីវិធីគាបសង្កត់ជាប្រព័ន្ធ បំផិតបំភ័យដល់រូបគាត់ ១៤ឆ្នាំមកហេីយ

ករណីទាំងនេះ មិនត្រឹមជាករណីវិវាទដីធ្លីទេ តែជាការឆ្លុះបញ្ចាំងរាល់ភាពអសកម្ម ក្នុងការអនុវត្តន៍ច្បាប់របស់ មន្ត្រីមូលដ្ឋាន អំពេីពុករលួយ អំពេីឃុបឃិតផងដែរ បន្ទាប់ពីសិក្សារួច សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រមូលតម្រុយជាមូលដ្ឋានឈាន ដល់ការដាក់របាយការណ៍ ជូនសម្ដេចតេជោ តាមនីតិវិធី ដេីម្បីអោយលោកពិនិត្យសម្រេច ។

សូមបញ្ជាក់ថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរ ក្នុងការចុះអន្តរាគមន៍ បញ្ហានីមួយៗ ដោយយោងពាក្យបណ្ដឹង ទាញហេតុផលផ្ទាល់មាត់ និងឈានដល់ការពិនិត្យផ្ទៀងផ្ទាត់ ឯកសាបទដ្ឋានគតិយុត្តិ ដេីម្បីថ្លឹងនឹងមូលដ្ឋានច្បាប់ ទេីបចម្រាញ់យកទៅ សរសេររបាយការណ៍ជូនសម្ដេច ។ មុនរបាយការណ៍ទៅដល់សម្ដេច គឺឆ្លងកាត់ការពិនិត្យម៉ត់ចត់ ២ដំណាក់កាលថែមទៀត ដេីម្បីធានាភាពសុក្រឹត្យ លេី សុក្រឹត្យ ប្រកបដោយតម្លាភាព សមភាព និងសុភវិនិច្ឆ័យ ។ យេីងខ្ញុំមិនដែលទទួលត្រឹមការអះអាងនោះឡេីយ៕

អត្ថបទដែលជាប់ទាក់ទង