ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់សាកលយ៉ុន ដារ័ត្នលេចមុខ លើសង្វៀនប្រដាល់គុនខ្មែរ

90

ភ្នំពេញ:លើសង្វៀនWurkz របស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២២មិថុនា អ្នកប្រដាល់សាកលជម្រើសជាតិកម្ពុជាយ៉ុន ដា
រ័ត្នក្លិបខេត្តរតនគីរីត្រូវបាន ដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត បានភុត(Yorth Banphut)ដោយប្រកួតគ្នាក្នុង
ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
យ៉ត បានភុតជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែល ធ្លាប់មកប្រកួតស្រុកខ្មែរបាន២-៣លើកដែរដែលការប្រកួត
របស់គេមានឈ្នះមានចាញ់ទៅវិញទៅមក ។ គេជាអ្នកប្រដាល់ដែលមានចិត្តស្ងប់វ៉ៃមួយៗ តែភាគច្រើនចំគោលដៅ
បានល្អ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៥ដង និងចាញ់១២ដង ។
អ្នកប្រដាល់កម្ពុជាយ៉ុន ដារ័ត្នគេជាអ្នកប្រដាល់ដែលមាន កណ្ដាប់ដៃរហ័ស ធ្ងន់ស្នៀតជើង ជង្គង់ និងទាត់មិន
ជាអស្ចារ្យនោះទេ ។ដារ័ត្នជាអ្នកប្រដាល់ដែលមានចិត្តឆេវឆាវបន្តិច តែចិត្តរបស់គេមិនសូវជាធំឡើយគឺបើគូប្រកួត
វ៉ៃចូលច្រើនជាងនោះគេបាត់ស្មារតីវាយលុកសងវិញតែម្ដង ។
អ្នកប្រដាល់កម្ពុចារូបនេះមានប្រវត្តិប្រកួតចំនួន៤៩ដង ឈ្នះ៣៥ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។ នរណា
ជាអ្នកឈ្នះក្នុងជំនួបនេះ ?
សេក គឹមរូនក្លិបម្កុដរាជសីហ៍ត្រូវបានដាក់ឲ្យ ប្រកួតជាមួយអ្នកប្រដាល់ថៃភុត ផាតណយ(Puut Phartnoy)
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដែរ ។
គឹមរូនជាអ្នកប្រដាល់មហាកម្លាំង ឆេវឆាវ និងវ៉ៃចូលចិត្តប្ដូរកែងជាមួយគូប្រកួតណាស់ ។ អ្នកប្រដាល់រូបនេះ
មិនសូវពូកែការពារនោះទេការប្រកួតភាគច្រើនគេតែងតែ មានរបួសដោយសារកែង គូប្រកួតតែគេចូលចិត្តប្រើកែងប្ដូរ
ជាមួយគូប្រកួតតាមរបៀបផ្សងព្រេង ។
គឹមរូនមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៧ដង ចាញ់១៦ដង និងស្មើពិន្តុ២ ដង ។ ចំពោះភុត ផាតណយវិញ
គេមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៦ដង ចាញ់១០ដង និងស្មើពិន្ទុ១ ដង ។ នរណាជាអ្នកឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង