ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រលំ​អគារ​កំពស់​៧ជាន់​ សាងសង់​ដោយ​ជនជាតិ​ចិន​ សង់​អំពី​ដែក​ធ្វើ​ជា​សសរ​

68

ខេត្ត​ព្រះសីហនុ៖ នៅ​វេលា​ម៉ោង៤:១០នាទី ព្រឹក​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៩​ ថ្មី​ៗ​នេះ​ អគារ​កំពស់​៨ជាន់​ ដែល​សាងសង់​ឡើង​ដោយ​ជនជាតិ​ចិន​ ជាប់​ការ៉ាស​លាង​ឡាន​អរុណ​រះ​ ក្រោយ​មន្ទីរ​ពេទ្យ​កម្មករ​ សង្កាត់​លេខ​៤​ក្រុង​ព្រះសីហនុ។
មាន​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​ នៅ​ជាប់​ក្នុង​អគារ​ ពេល​នេះ​សមត្ថកិច្ច​គ្រប់​ផ្នែក​ កំពុង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​។
តាម​សាក្សី​ជា​កម្មករ​សំណង់​ ដែល​បាន​ចេញ​រួច​ពី​ក្នុង​អគារបាន​ឲ្យ​ដឹង​ថា៖ នៅ​ក្នុង​អគារ​មាន​កម្ម​ករ​សំណង់​ស្នាក់​នៅ​តាម​បន្ទប់​នានា​ ចាប់​ពី​ជាន់​ទី​២​ រហូតដល់​ជាន់​ទី​៦​ រី​ឯ​ជាន់​ទី​៧&៨​មិន​មាន​កម្មករ​ស្នាក់​នៅ​ឡើយ​។
លោកឧត្តម​សេនីយ៍​ត្រី​ ជិន​ វិទ្យា ស្នងការស្តីទី​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ កំពុង​ដឹក​នាំ​កងកម្លាំង​ចុះ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​។
មាន​ជន​រង​គ្រោះ​ខ្លះ​បាន​លូន​ចេញ​រួច​ ប្រហែល​ជា​ង​១០​នាក់​ ក្រៅពី​នោះ​ នៅ​ជាប់​ក្នុង​អគារ​នៅ​ឡើយ។

លោកយន្ត មីនអភិបាលខេត្តព្រះសីហនុដែលដឹកនាំកម្លាំងជួយសង្គ្រោះផ្ទាល់មានប្រសាសន៏ប្រាប់ជាបឋមថា គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល នៅមានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។ បើតាមលោកអភិបាលខេត្តបញ្ជាក់ថា ចំនួនជនរងគ្រោះអាចនឹងកើនឡើងថែមទៀត ក្រោយគំនរបាក់បែកបានកាយរួច ក្នុងនោះសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍បន្ថែម៕

អត្ថបទដែលជាប់ទាក់ទង