ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ ជនសង្ស័យ ម្នាក់ ជាកម្មករ គំរាមកំហែង ថា នឹង សម្លាប់ថៅកែ ឡឥដ្ឋ

120

ខេត្តកណ្ដាល ៖ កម្លាំង នគរបាល ប៉ុស្តិ៍ រដ្ឋបាល ព្រែក អញ្ចាញ ឃាត់ ជនសង្ស័យ ម្នាក់ គំរាមកំហែង ថា នឹង សម្លាប់ ចំណុច ក្នុង បរិវេណ ឡឥដ្ឋ ពន្លឺព្រះអាទិត្យ ២ ភូមិ ឈើទាល ឃុំ ព្រែក អញ្ចាញ ស្រុក មុខកំពូល ខេត្តកណ្តាល កាលពី ថ្ងៃ ទី ២១ ខែមិថុនា ឆ្នាំ ២០១៩ វេលា ម៉ោង ១៤ និង ៣០ នាទី ។
ជន រង គ្រោះ ឈ្មោះ សេង សាំង ហេង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ នៅ ភូមិ ស្វាយ ជ្រុំ ឃុំ ព្រែក ដំបង ស្រុក មុខកំពូល ខេត្តកណ្តាល មុខរបរ សិប្បកម្ម ឡឥដ្ឋ ។
ជនសង្ស័យ ឈ្មោះ តឿ ធី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ស្នាក់ នៅ ឡឥដ្ឋ ពន្លឺព្រះអាទិត្យ ២ ភូមិ ឈើទាល ឃុំ ព្រែក អញ្ចាញ ស្រុក មុខកំពូល ខេត្តកណ្តាល មុខរបរ កម្មករ ឡឥដ្ឋ ( ឃាត់ខ្លួន ) ។
វត្ថុ តាង ចាប់ យក ៖ កាំបិត តាំង តោ ពណ៌ ស ដង ដែក ០១ ។
នៅ ថ្ងៃ កើតហេតុ ជនសង្ស័យ ឈ្មោះ តឿ ធី បាន អង្គុយ ផឹកស្រា ថ្នាំ ជាមួយ ឈ្មោះ ភឿ ង ជា កម្មករ ឡឥដ្ឋ ដូច គ្នា នៅ កន្លែង កើតហេតុ ពេល ផឹកស្រា អស់ កន្លះ លី ត្រ ស្រាប់តែ ជន រង គ្រោះ ឈ្មោះ សេង សាំង ហេង ថៅកែ ឡឥដ្ឋ បាន ដើរទៅ ដល់ ហើយ បាន ប្រាប់ ជនសង្ស័យ ឈ្មោះ តឿ ធី ថា ៖ ( បើ ផឹកស្រា ទៅ ផឹក នៅផ្ទះ ខ្លួនឯង ទៅ កុំ ផឹក នៅ កន្លែងធ្វើការ អី ) ពេល នោះ ជនសង្ស័យ ឈ្មោះ តឿ ធី បាន បោក កែវ ស្រា ចោល រួច ដើរទៅ ផ្ទះ របស់ ខ្លួន បាន មួយសន្ទុះ ក៏ ត្រឡប់ មក វិញ មាន កាន់ កាំបិត ប័ង តោ ហើយ បាន ធ្វើ សកម្មភាព វាយ ថ្នឹ ម ដំបូល ឡឥដ្ឋ ក្នុង ពេល នោះ ជន រង គ្រោះ ឈ្មោះ សេង សាំង ហេង ថៅកែ ឡឥដ្ឋ បាន មើល ពី ផ្ទះ ខ្លួន មក ឃើញ ជនសង្ស័យ ឈ្មោះ តឿ ធី មាន សកម្មភាព ដូចនេះ បាន រាយការណ៍ មក នគរបាល ប៉ុស្តិ៍ តាម ទូរស័ព្ទ ក្នុង ពេល នោះ ដែរ ឈ្មោះ លី សុខ លាង នៅ ក្បែរ នោះ បាន ដកហូត កាំបិត ប័ង តោ ពី ជនសង្ស័យ ឈ្មោះ តឿ ធី ចេញ បន្ទាប់ មក សមត្ថកិច្ច ប៉ុស្តិ៍ បាន ទៅ ដល់ រួច នាំ ខ្លួន ជនសង្ស័យ ឈ្មោះ តឿ ធី និង វត្ថុ តាង មក ប៉ុស្តិ៍ នគរបាល រដ្ឋបាល ព្រែក អញ្ចាញ ។ នៅ ចំពោះ មុខ សមត្ថកិច្ច ឈ្មោះ តឿ ធី បាន សារភាព ថា ខ្លួន ពិតជា បាន យក កាំបិត ប័ង តោ វ៉ៃ លើ ថ្នឹ ម ដំបូល ឡឥដ្ឋ ឈ្មោះ សេង សាំង ហេង ប្រាកដ មែន មូលហេតុ ខឹង ឈ្មោះ សេង សាំង ហេង ស្តី បន្ទោស រឿង ផឹកស្រា នៅ ក្នុង ម៉ោង ធ្វើការ ។
ករណី នេះ ឈ្មោះ សេង សាំង ហេង បាន ដាក់ ពាក្យបណ្តឹង មក ប៉ុស្តិ៍ រដ្ឋបាល នៅ ថ្ងៃ ទី ២១ ខែមិថុនា ឆ្នាំ ២០១៩ វេលា ម៉ោង ១៦ និង ១៥ នាទី ហើយ ផ្នែក ជំនាញ នគរបាល យុត្តិធម៌ ស្រុក បាន សហការ ជាមួយ ប៉ុស្តិ៍ បន្ត កសាង សំណុំរឿង តាម នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង