ឃាត់ជនស័ង្សយចំនួន០៣នាក់ ក្រោយពេលធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ
ភ្នំពេញ៖ ជនស័ង្សយចំនួន០៣នាក់ ក្នុងចំណោម បក្ខពួក០៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុុកសង្កែឃាត់ខ្លួន ក្រោយពេលធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិ បានមួយរយៈ។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងនគរបាលរបស់លោកធ្វេីការស្រាវជ្រាវរហូតឈានទៅធ្វេីការឃាត់ខ្លួនក្រុមជនស័ង្សយចំនួន០៣នាក់ក្នុងចំណោមបក្សពួកគេចំនន០៤នាក់ដែលបានធ្វេីសកម្មភាព(លួចទ្រព្យសម្បត្តិ)ប្រជាពលរដ្ឋនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានមួយរយៈកន្លងមក។
ជនស័ង្សយទាំងនោះរួមមាន៖ 1-ឈ្មោះ ញិល ចាន់នី ភេទប្រុស.អាយុ២៦ឆ្នាំរស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ(ជាមេក្លោង) 2 -ឈ្មោះ ភាព អូន ភេទប្រុស.អាយុ១៧ឆ្នាំរស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ និង3 -ឈ្មោះ សួត ណារ័ត្ន ភេទប្រុស.អាយុ១៧ឆ្នាំរស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ
ក្នុងពេលឃាត់ខ្លួនស្រាវជ្រាវនគរបាលដកហូតបានសម្ភារ:មួយចំនួន ដែលជារបស់ជនរងគ្រោះបានបាត់បង់នាពេលកន្លងទៅ។
សូមជម្រាបជូនថាកាលពីយប់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ មានជនស័ង្សយចូលលួចយកទ្រព្យសម្បត្តិពីក្នុងលំនៅដ្ឋានស្ថិតក្នុងដីចម្ការមួយកន្លែងនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ជាដីចំការរបស់ឈ្មោះឆួន ឆេង ភេទស្រី អាយ៦៧ឆ្នាំរស់នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង យកបានប្រាក់និងទ្រព្យសម្បត្តិមួយចំនួន។
ឆ្លងតាមរៈការស្រាវជ្រាវទេីបឈានដល់ការឃាត់ខ្លួនជនស័ង្សយខាងលេី ។ នៅចំពោះមុខ សមត្ថកិច្ចនគរបាលពួកគេបានឆ្លេីយសារភាពថា ពួកគេពិតជាបានចូលលួចយកទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានខាងលេីនាពេលកន្លងទៅពិតប្រាកដមែនន។
បច្ចុប្បន្នជនស័ង្សយទាំង០៣នាក់និងវត្ថុតាង ពាក់ព័ន្ឋកំពុងរៀបចំសំណុំរឿង បញ្ជូនមកផែនជំនាញដេីម្បីចាត់ចែងបញ្ជូនបន្តទៅតុលាការខេត្តបាត់ដំបង វិនិច្ឆ័យទោសតាមផ្លូវច្បាប់៕