ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់៖ មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ ដែលជាជម្រើសដ៏ល្អសម្រាប់ប្រជាពលរដ្ឋគ្រប់រូបជ្រើសរើស មេដឹកនាំប្រទេសជាតិ នៅថ្ងៃ២៩ កក្កដា

106

កំពង់ចាម៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានបន្ដចុះយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅភូមិរការ សង្កាត់សំបួរមាស ក្រុងកំពង់ចាម និង ភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន ដែលមានអ្នកចូលរួមជាង ១៤០០នាក់ លោកបានបញ្ជាក់នៅមុខប្រជា ពលរដ្ឋថា៖ មានតែគណបក្សប្រជាជនកម្ពុជា មួយគត ដែលជាជម្រើសដ៏ល្អសម្រាប់ប្រជាពលរដ្ឋគ្រប់រូបជ្រើសរើស មេដឹក នាំល្អ សម្រេច កិច្ចការបន្ដជោគវាស្នាប្រទេសជាតិ ឱ្យទៅកាន់ ត្រើយសុខ សន្ដិភាព ការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅប្រក បដោយ សុខដុមរមនា ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោក ដឹកនាំក្រុម គណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បន្ដចុះយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត នៅភូមិរការ សង្កាត់សំបួរមាស ក្រុងកំពង់ចាម និង ភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះ សូទិន ដែលមានប្រជាពលរដ្ឋចូលរួមចំនួន១៤០០នាក់ កាលពីថ្ងៃព្រហស្បតិ៏ ១៥រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ កក្កដា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានលើក ឡើងពីសមិទ្ធផល ជាច្រើនលើសលប់ជាគុណបំណាច់របស់គណបក្សប្រជាជានកម្ពុជាដែលបានសាងជូនប្រជាជាតិកម្ពុជា គឺជាមហាគូណូបការៈ ដែលមិនអាចកាត់ថ្លៃបាន ហើយពល រដ្ឋកម្ពុជាទាំងមូល តកូនតចៅគ្រប់ជំនាន់មិនអាចបំភ្លេចបានឡើយនូវគុណបំណាច់ដ៏មហាធំធេងនេះ ហើយក៏គ្មានអ្វីជាការសងគុណសម្រាប់យើង ជាប្រជានុរាស្រ្តដែលកំពុងរួមរស់ក្រោមម្លប់ សុខសន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះទេ ក្រៅពីការគាំទ្រ និង ត្រូវបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិ នោះដែរ ។

លោកអូស្មាន ហាស្សាន់ ក៏បានថ្លែង អំណរគុណចំពោះការផ្តល់ទំនុកចិត្ត ការផ្ញើវាសនា និងការគាំទ្រដោយឥតងាករេរបស់បងប្អូនមកកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាការផ្តល់កម្លាំងចិត្ត និង មោទនភាព ដើម្បីគណបក្សប្រជាជនកម្ពុជាបានរួមរស់ជាមួយបងប្អូន និង បន្តនៅជាម្លប់កសាងសន្តិភាព ការអភិវឌ្ឍ រីកចម្រើនទៅមុខជាលំដាប់។
លោកអូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើរ ដល់បងប្អូន សូមកុំភ្លេចអោយសោះ នៅថ្ងៃ២៩ កក្កដា ២០១៨ ដែលនៅសល់តែប៉ុន្មាន ថៃ្ងទៀតប៉ុណ្ណោះ គឺបងប្អូនត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗ គ្នា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរលំដាប់លេខរៀងទី២០ ដើម្បីបានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តនៅជានាយករដ្ឋមន្រ្តី នៅអាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត ដឹកនាំប្រទេសជាតិឱ្យការរីកចម្រើន ។ យើងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលមាន លេខ រៀងទី ២០គឺជាជម្រើសដ៏ល្អបំផុតនៅថ្ងៃទី ២៩ កក្កដា ២០១៨ ។ ការចូលរួមរបស់បងប្អូនគឺនាំមកជ័យជំនះសម្រាប់គណបក្សនិងប្រទេសជាតិយើងទាំងមូល។ យើងទាំងអស់គ្នា បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ តែ១គត់ ៕

អត្ថបទដែលជាប់ទាក់ទង