កីឡាថ្នាលជាង១០០នាក់ ចូលរួមទិវាអូឡាំពិក
ភ្នំពេញ:ពេញមួយព្រឹកថ្ងៃទី២២មិថុនាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំទិវាអូឡាំពិក(Olympic
Day)ដោយមានការចូលរួម ពីកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាល ជាង១០០នាក់ ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ទៅកាន់កីឡាករ-កី
ឡាការិនីថ្នាល និង គ្រូបង្វឹករបស់ពួកគេថា កីឡាអូឡាំពិកបង្កើតឡើង ជា២តំណាក់កាល ។ តំណាក់កាលទី១គឺកីឡាអូ
ឡាំពិកបូរាណដែលកកើតឡើងតាំងពី២០០០ឆ្នាំមុន គ្រឹសករាជមកម្ល៉េះ ដែលកីឡានេះបង្កើនៅតំបន់ភ្នំអូឡាំព្យ៉ាដនា ប្រទេសក្រិច ។
ចំពោះអូឡាំពិកសម័យទំនើបត្រូវបានបង្កើតឡើង នៅសតវត្សរ៍ទី១៨ ។ឆ្នាំ១៨៩៤ មហាសន្និបាតអូឡាំពិកលើក
ទី១ត្រូវបានធ្វើឡើងនៅប្រទេសបារាំង ។២ឆ្នាំក្រោយមកគឺឆ្នាំ១៨៩៦ ការប្រកួតកីឡាអូឡាំពិកទំនើប លើកទី១ត្រូវបាន
ធ្វើនៅទីក្រុងអាថែនប្រទេសក្រិច ។
រៀងរាលឆ្នាំនៅថ្ងៃទី២២មិថុនា គ្រប់ប្រទេសទាំងអស់លើពិភពលោក បានប្រារព្ធធ្វើទិវាអូឡាំពិកនេះគ្រប់ៗប្រទេសទាំងអស់ ។
នេះជាលើកដំបូងហើយដែល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រារព្ធទិវាអូឡាំពិកនេះ នៅពហុកីឡដ្ឋាន មរតកតេជោដែល ជាកន្លែងសម្រាប់បើក និងបិទាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងខណៈដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ។
ក្នុងទិវាអូឡាំពិកនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយអ្នកជំនាញរបស់ខ្លួន បានរៀបចំនូវព្រឹត្តិ
ការណ៍កីឡាជារបៀបកំសាន្ដ និង ផ្ដល់នូវពុទ្ធិតាមរយៈកីឡា ដល់កីឡាករ-កីឡាការិនីវ័យក្មេងដែលចូលរួមទៀតផង ។