ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិចិន3នាក់ ករណីឆបោក ដោយយកមាសក្លែងក្លាយ មកបន្លំ ទៅលក់អោយជនរងគ្រោះម្នាក់

73

កំពត៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា នៅវេលាម៉ោង 10 និង11 នាទី ថ្ងៃទី22មិថុនា2019 កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តកំពត សហការជាមួយនិងមូលដ្ឋានកងរាជអាវុធហត្ដក្រុងកំពតបានធ្វើការឃាត់ខ្លួនជនសង្ស័យជា
ជនជាតិចិន ចំនួន3នាក់ ក្នុងករណីឆបោក ដោយយកមាសក្លែងក្លាយ មកបន្លំ ទៅលក់អោយជនរងគ្រោះម្នាក់

មន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិន ចំនួន3នាក់មានឈ្មោះខាងក្រោម÷ 1- ជុង ហាយមីង ភេទប្រុស អាយុ 53 ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ 2- ជិនហាយមីង ភេទ
ប្រុស អាយុ 52ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ 3-អ៊ូឡីតុង ភេទ ប្រុសអាយុ 49ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ពួកគេត្រូវចាប់ខ្លួនពីករណី ឆបោក ដោយយកមាសក្លែងក្លាយ មកបន្លំ ទៅលក់អោយជនរងគ្រោះឈ្មោះ តាំង ងីម ភេទ ស្រី អាយុ 78 ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង 10និង 11នាទី ថ្ងៃទី22មិថុនា2019។
វត្ថុតាងចាប់យករួមមានៈ ដុំមាសក្លែងក្លាយ ចំនួន62ដុំ ( រូបតាមីឡឹចំនួន3 មាសស្នូក ចំនួន58ដុំ) ទូរស័ព្ទដៃ3គ្រឿងប៉ាស្ព័រ ចំនួន១ ផ្លែរណារចំនួន១ និងម៉្សៅពណ៌ស១កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញកំពង់ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង