អគ្គិភ័យឆេះផ្ទះលក់ហ្គាស នៅសង្កាត់ទួលសង្កែ មកពីផ្សារដែកធ្លាក់កំទេចផ្សារលេីកំប៉ុងតូចបណ្តាលអោយឆេះ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យឆេះផ្ទះលក់ហ្គាស នៅសង្កាត់ទួលសង្កែត្រូវបានគ្រប់គ្រង និងពន្លត់បាន១០០%ហេីយ ដោយមូលហេតុករណីអគ្គីភ័យនេះមកពីផ្សារដែកធ្លាក់កំទេចផ្សារលេីកំប៉ុងតូចបណ្តាលអោយឆេះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៤០នាទី នៅចំណុចឃ្លាំងលេខ១២ ផ្លូវបេតុង ក្រុមទី៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ សេង ហួត ភេទប្រុស អាយុ៤២ឆ្នាំមុខរបរ នគរបាលក្រសួងមហាផ្ទៃ ។ មូលហេតុឆេះដោយសារផ្សារដែកទ្រនេីដាក់សំភារះ ធ្លាក់កំទេចផ្សារនៅលេីកំប៉ុងហ្គាសតូចៗបណ្តាលអោយឆាបឆេះ អស់ផ្ទះចំនួន៤ខ្នងផ្ទះ ក្នុងនោះមាន៖ ១/ផ្ទះវីឡា១ខ្នងផ្ទះឆេះអស់៧០%ទំហំ១៦គុណ២០ម៉ែត្រ ២/ឃ្លាំងស្តុកហ្គាសឆេះទាំងស្រុងនៅក្នុងនោះមានហ្គាសដែលស្តុកមួយចំនួនធំ ទំហំ២០គុណ៤០មែត ៣/ផ្ទះជួលឆេះអស់២បន្ទប់ទំហំ៣គុណ៤មែត្រ និង ៤/ផ្ទះស្តុកសម្ភារផ្ទះបាយឆេះអស់៨០% ទំហំ៦គុណ១៥ម៉ែត្រ ដែលនៅក្នុងនោះមានសម្ភារផ្ទះបាយអស់ទាំងស្រុង ។
បច្ចុប្បន្នគ្រប់គ្រងបាន១០០%នៅវេលាម៉ាង១៣និង៣០នាទី ប្រេីប្រាស់រថយន្ត៣៣គ្រឿង ។ ក្នុងករណីខាងលេីនេះពុំមានបង្កអោយមានអ្នករងរបួសឡេីយ៕