ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្យល់កន្រ្តាក់ឆក់យកលំស្ថានប្រជាជនមួយគ្រួសារ បាក់រៀបដល់ដី នៅឃុំគគីរធំ

66

កណ្ដាល៖កាលពីព្រឹកថ្ងៃទី២២ខែមិថុនានេះលោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចុះ ពិនិត្យលំនៅស្ថានប្រជាជនមួយគ្រសារ ដែលមានសមាជិក១២នាក់ កំពុងស្នាក់នៅនោះត្រូវខ្យល់កន្រ្តាក់បោកបក់ឆក់ យកបាក់រៀបដល់ដីកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងជិត១១យប់នោះ ដោយមានធ្លាក់ភ្លៀងយ៉ាងខ្លាំងលាយឡំជាមួយ និងខ្យល់កន្ត្រាក់ បណ្ដាលអោយដួលរលំផ្ទះមួយខ្នង បាក់រាប់ដល់ដីនៅចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ផ្ទះនោះសង់អំពីឈេី សរសរបេតុង ប្រក់ដំបូល
សុីប្រូ បាំងជញ្ជាំងស័ង្កសី កំពស់ ៥ម៉ែត្រកន្លះ ទំហំ៥មx៦ម ដែលម្ចាស់ផ្ទះឈ្មោះក្រឹម ផាន ភេទប្រុសអាយុ៥៦ឆ្នាំ ប្រព្ធឈ្មោះអិន ញ៉ អាយុ៥៨ឆ្នាំ មានសមាជិក១២នាក់នៅក្នុងផ្ទះ តែមិនបណ្ដាលអោយរងគ្រោះថ្នាក់ ដល់មនុស្សឡើយ។
ម្ចាស់ផ្ទះគាត់បាននាំកូនចៅរត់ចុះចេញពីផ្ទះ ទៅនៅក្នុងរោងខាងលិចផ្ទះទាន់ កុំអីវីវរបាត់ទៅហើយ ពោលគឺសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង