ជី ឆៃលី និង ខេម ចាន់ឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by K-Cementយប់ថ្ងៃទី២២មិថុនាអ្នកប្រដាល់ជី
ឆៃលីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ក្រសួងការពារជាតិ និង ខេម ចាន់ក្លិបទ័ពឆ័ត្រយោង៩១១
បានឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។
នេះពិតជាជើងខ្លាំងមែនក្នុងចំណោមអ្នកប្រដាល់ទាំង៣២រូប ដែលចុលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានតែ
អ្នកប្រដាល់២រូបនេះទេដែលមិនទាន់ស្គាលចាញ់ ។ទោះជាយ៉ាងណា ក៏អ្នកប្រដាល់ទាំង២រូបនេះត្រូវជួបគ្នានៅវគ្គផ្ដាច់
ព្រ័ត្រដែលក្នុងនោះនឹងមានមួយរូបស្គាល់ចាញ់ ឯមួយរូបគឺមិនទាន់ស្គាល់ចាញ់ នៅក្នុងព្រឹត្តិការណ៍នេះតែម្ដង ។
ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះខេម ចាន់បានយកឈ្នះអ្នកប្រដាល់ឡុង ណងសៅក្លិបសាលវ័ន្ដកីឡាដោយ
ពិន្ទុដាច់តែម្ដង ។ក្នុងចំណោមចៅក្រមទាំង៥សុទ្ធតែ ផ្ដល់ពិន្ទុឲ្យខេម ចាន់ឈ្នះគ្រប់គ្នា ។
ចំពោះជី ឆៃលីវិញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គេបានផ្ដួលអ្នកប្រដាល់ជើងខ្លាំងលី តក់ក្លិបតាព្រហ្មមាន
ជ័យឲ្យចុះចាញ់នៅទឹកទី២ ។
នៅទឹកទី១លី តក់ត្រូវអាជ្ញាកណ្ដាលរាប់៨មួយ លើកបន្ទាប់ពីទទួលរងការវាយប្រហារពីឆៃលីនោះ ។ មកដល់
ទឹកទី២លី តក់បង្ខំចិត្តលើកទង់ជ័យ ស ចុះចាញ់តែម្ដងទៅ ។
លី តក់ និង ឡុង ណងសៅត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើម ចំណាត់ថ្នាក់លេខ៣ រីឯខេម ចាន់ និង ជី ឆៃលី
ប្រកួតគ្នាដណ្ដើមពានជើងឯក ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះឡុង សំនាងក្លិបសាលវ័ន្ដកីឡាបានយកឈ្នះអ្នកប្រដាល់
ជើងរន្ទះថៃលូម លេង(Loom Leng)ដោយពិន្ទុ ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់ជើងចាស់ លួន សុខខេងក្លិបពុទ្ធសេរីវង្សប្រកួតឈ្នះអ្នក
ប្រដាល់ហេង វិឆ័យក្លិបអេភូថងកីឡាដោយពិន្ទុ ។