ចាប់សង្ស័យម្នាក់ចោរឆក់កាបូប មន្ត្រីអាវុធហត្ថម្នាក់នៅភ្នំពេញ
បាត់ដំបង៖
ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី 23 មិថុនានេះបានឲ្យដឹងថា
នគរបាលខេត្តបាត់ដំបងបេីកផែនទី ចុចGPSតាមចាប់ ចោរឆក់កាបូបមន្រ្តីកងរាជអាវុធហត្ថនៅភ្នំពេញ ដែលមកសំងំលាក់ខ្លួន នៅស្រុកមោងឫស្សី ខេត្តបាត់ដំបងបានម្នាក់។
កាលពីរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៩ អុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់បង ដែលមានលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ រួមជាមួយមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនីយ៍ត្រី ស គឹមឡុង ជាអធិការនគរបាលស្រុក តាមប្រម៉ាញ់ចាប់ខ្លួនមុខសញ្ញា(ឆក់កាបូប)មន្រ្តីកងរាជអាវុធហត្ថនៅរាជធានីភ្នំពេញ ម្តុំជិតរង្វង់មូលកាំខូលស៊ីធី យកបានអាវុធខ្លីនិងប្រាក់ដល្លាមួយចំនួនកាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩ ហេីយមកសំងំលាក់ខ្លួននៅស្រុកមោងឫស្សីបានចំនួន០១នាក់ក្នុងចំណោមបក្សពួកគេផ្សេងទៀត។
សូមជម្រាបជូនថាក្រោយពេលធ្វេីសកម្មភាពជនស័ង្សយម្នាក់ក្នុងចំណោមបក្សពួកដ៏ទៃទៀតបានរត់គេចខ្លួនមកសំងំនៅ ចំណុចក្រុមទី ០៨ ភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ឆ្កងតាមរយ:ការស្រាវជ្រាវដោយប្រេីប្រាស់គ្រប់វិធានការជំនាញជនសង្ស័យឈ្មោះ អោក ធារ៉ូ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ បច្ចុប្បន្ននៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីស្រាវជ្រាវបន្តដែលក្នុងនោះអាវុធខ្លីមួយដេីមជារបស់ជនរងគ្រោះត្រូវបានស្រាវជ្រាវរកឃេីញ៕