ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង មួយថ្ងៃមុន និងថ្ងៃបោះឆ្នោត

112

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្ដីណែនាំមិនឲ្យមានការលក់ដូរ និងពិសាគ្រឿងស្រវឹង នៅមុនមួយថ្ងៃ នៃថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីឲ្យបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ។

សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៦ ខែកក្កដា សង្កេតឃើញថា ការពិសាគ្រឿងស្រវឹង ភាគច្រើនបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង ដើម្បីឲ្យបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ។

សេចក្ដីណែនាំរដ្ឋាភិបាលដដែលបានឲ្យក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ណែនាំ អាជីវករ និងពលរដ្ឋ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង នៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ៕

អត្ថបទដែលជាប់ទាក់ទង