ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធឿន វិថាត់ខ្ទាតចេញពីការប្រកួតឯយ៉ាម ខេមរាបន្តទៅជុំទី២

101

ភ្នំពេញ:ព្រឹត្តិការណ៍Boostrong Gold Medal Fighter on Fire លើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៣
មិថុនាអ្នកប្រដាល់កម្ពុជាធឿន វិថាត់ក្លិបអប់រំកាយស្រុកអន្លង់វែង បានខ្ទាតចេញពីការប្រកួតបន្ទាប់ពីប្រកួតចាញ់អ្នក
ប្រដាល់ថៃក្វាន់ អេក(Kwan Ek)ដោយពិន្ទុនោះ ។
នេះជាអ្នកប្រដាល់កម្ពុជាដំបូងគេហើយដែលបរាជ័យក្នុងព្រឹត្តិការណ៍នេះ ។ ក្នុងចំណោមចៅក្រម៥រូបមាន
ចៅក្រម៣រូបផ្ដល់ពិន្ទុឲ្យក្វាន់ អេកឈ្នះ និងមាន២រូបផ្ដល់ពិន្ទុឲ្យវិថាត់ឈ្នះ ។វិថាតចាញ់គូប្រកួតដែលជាជនជាតិថៃ
របស់ខ្លួនក្នុងលទ្ធផល២ ទល់៣ ។ ក្វាន់អេកកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ ចំពោះវិថាត់បញ្ចប់បេសកកម្មត្រឺមនេះ។
យ៉ាម ខេមរាក្លិបរស្មីកុមារកំព្រាបានផ្ដួលអ្នកប្រដាល់ចិនរូន ស៊ីអាហ៊ូ(Ruan Xiaohu)បានមុនស្នូរជួងបញ្ចប់
ទឹកទី១ ។
ខេមរាបានវាយប្រហារជើងក្រោមគូប្រកួតនិងប្រើជង្គង់ វាយប្រហារតាំងពីដើមទឹកទី១ធ្វើឲ្យអ្នកប្រដាល់ចិន
រូបនេះបាត់បង់សមត្ថភាពប្រកួតតែម្ដង ។
ពេលនេះមានអ្នកប្រដាល់បរទេស៣រូបហើយ ដែលខ្ទាតចេញពីការប្រកួតគឺអ្នកប្រដាល់ចិនរូន ស៊ីអាហ៊ូ អ្នក
ប្រដាល់ថៃហ្វា មេឆៃ(Fa Mechhai)និងអ្នកប្រដាល់អ៊ីរ៉ង់ម៉ាទីន ។ អ្នកប្រដាល់ថៃដែលកក់កៅអីសម្រាប់ជុំទី២គឺក្វាម អេកនេះឯង ជាមួយនឹងអ្នកប្រដាល់កម្ពុជា៣រូបទៀតគឺឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិ វង្ស វិឆ័យក្លិប
ទ័ពឆ័ត្រយោង៩១១ និង យ៉ាម ខេមរានេះឯង ។

អត្ថបទដែលជាប់ទាក់ទង