ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា៥ប្រភេទនឹងទៅចូលរួមព្រឹត្តិការណ៍“11th ASEAN School Games 2019 ” នៅឥណ្ឌូនេស៊ី

106

​ភ្នំពេញ៖កម្ពុជានឹងបញ្ជូនកីឡា៥ប្រភេទទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១១ “11th ASEAN School Games 2019 ” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៧ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៩ នៅ Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី។

​លោកចាប រតនាមន្តី្ររដ្ឋបាលនៃនាយកដ្ឋានកីឡាសិស្សនិស្សិតបានប្រាប់ឲ្យដឹងថាកម្ពុជាត្រៀមបញ្ជូន៥ប្រភេទកីឡារួមមានកីឡាវាយកូនឃ្លីលើតុសរុបចំនួន៦ រូបគឺគ្រូបង្វឹក១រូប និងកីឡាករ៥រូបលើវិញ្ញាបុរសម្នាក់ទល់ម្នាក់ បុរស២នាក់ទល់២នាក់ និងវិញ្ញាសាក្រុមបុរស។

កីឡាអត្តពលកម្មសរុបចំនួន ១០ រូបគឺគ្រូបង្វឹក២ រូប កីឡាករ២ រូប និងកីឡាការិនី៥ រូប លើវិញ្ញាសា រត់២០០ម៉ែត្រ បុរស-នារី ៤០០ ម៉ែត្របុរស ៨០០ម៉ែត្រនារី ១៥០០ ម៉ែត្រនារី ៤x៤០០ម៉ែត្រនារី ៣០០០ ម៉ែត្របុរស-នារី ចោលញញួ និង ចោលដុំដែក នារី។

កីឡាហែលទឹកសរុបចំនួន ១០ រូបមានគ្រូបង្វឹក២ រូប កីឡាករ៤ រូប និងកីឡាការិនី ៤ រូប លើវិញ្ញាសា ហែលរបៀបសេរីបុរស-នារី៥០ម៉ែត្រ និង ១០០ម៉ែត្រ។, ហែលរបៀបមេអំបៅ៥០ម៉ែត្រ និង១០០ម៉ែត្រ បុរស-នារី, ហែលផ្ងារ៥០ម៉ែត្រ១០០ម៉ែត្រ និង២០០ម៉ែត្របុរស- នារី និង ហែលរបៀបកង្កែប៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្របុរស-នារី។

ប្រភេទកីឡាវាយសីសុរបចំនួន១១ រូប ប្រធានដឹកនាំក្រុម១ រូប គ្រូបង្វឹក១ រូប កីឡាករ៦រូប កីឡាការិនី៣ រូប លេងវិញ្ញាសាវាយគួបុរស-នារី វាយទោលបុរស-នារី និងក្រុមបុរស។ កីឡាវាយកូនបាល់សុរបចំនួន ១១ រូបគឺ គ្រូបង្វឹក២ រូប កីឡាករ៤ រូប និងកីឡាការិនី២ រូប លើវិញ្ញាវាយទោល បុរស-នារី វាយគូរបុរស-នារី និងវាយក្រុមបុរស៕

អត្ថបទដែលជាប់ទាក់ទង