ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិតដល់ថ្ងៃប្រកួតកីឡាតេក្វាន់ដូ WTពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េហើយ

92

​ភ្នំពេញ៖បណ្ឌិត្យសភាតេក្វាន់ដូ WT កម្ពុជាសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) ប្រកាស់រៀបចំការប្រកួតកីឡាតេក្វាន់ដូ WTពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រព្រឹត្តិទៅនាចុងខែមិថុនា ឆ្នាំ២០១៩ នៅអាគារប៊ូយ៉ុងខ្មែរនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

​សម្រាប់ការប្រកួតខាងលើគណៈកម្មការបែងចែកជា២វិញ្ញាសាធំគឺវិញ្ញាសាប្រយុទ្ធនិងវិញ្ញាសាសម្តែងមេគុន។ចំពោះវិញ្ញាសាប្រយុទ្ធមានកីឡាករកីឡាការិនីដែលទទួលបានចំណាត់ថ្នាក់លេខ១និងលេខ២ស្ថិតក្នុងវគ្គជម្រុះកម្មវិធីHope 2023 កាលថ្ងៃទី២៧ ខែមករា និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩រាជធានីភ្នំពេញ និង Hope 2023 កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប រីឯកីឡាករ-កីឡាការិនីជម្រើសជាតិឆ្នាំ២០១៩ឈុតធំ និងក្រុមថ្នាល។

​ចំណែកវិញ្ញាសាសម្តែងមេគុនកីឡាករ-កីឡាការិនីដែលបានប្រឡងឡើងកម្រិតខ្សែក្រវាត់ពណ៌(ពណ៌លឿង

ដល់ពណ៌ក្រហម) កន្លងមក និងកីឡាករ-កីឡាការិនីដែលមានកម្រិតខ្សែក្រវាត់ខ្មៅដាន់Kukkiwon (១ដាន់ឡើង) ៕

អត្ថបទដែលជាប់ទាក់ទង