ចាប់ជនបាញ់បោះសេរីម្នាក់ ដែលផ្ទុះអាវុធអាកាប្រាំបួនគ្រាប់ក្នុងជាតិស្រវឹង០.៧១ដឺក្រេ
ភ្នំពេញ៖ លោកស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា នៅម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធចំនួន៩គ្រាប់ ទៅលើផ្ទះបោកអ៊ុត មួយកន្លែង។
បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួន និងកសាងសំណុំរឿងតាមនិតីវិធី
សូមបញ្ជាក់ថា ការផ្ទុះអាវុធនេះ មិនបង្កបញ្ហា ឬរបួសអ្វីដល់ពលរដ្ឋឡើយ ហើយចំពោះមូលហេតុ សមត្ថកិច្ច កំពុងស្រាវជ្រាវ ។ ជនបង្ករូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅវាស់ជាតិអាកុលគឺក្នុងកម្រិត0. 71 ដឺក្រេ។ ទោះយ៉ាងណាលោកស្នងការនគរបាល ពុំទាន់បង្ហាញពីអត្តសញ្ញាណជនបាញ់បោះសេរីនេះនៅឡើយទេ៕