ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជារាជធានីចូលរួមរំលែកទុក្ខនិងសួរសុខទុក្ខក្រុមគ្រួសារដែលបានស្លាប់និងរងរបួសករណី បាក់រលំអាគារ៧ជាន់. នៅខេត្តព្រះសីហនុ

91

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញនិងជាប្រធានសាខាកាកបាទក្រហមរាជធានីលោកឃួងស្រេងកាលពីព្រឹកថ្ងៃ២៥មិថុនានេះបានដឹកនាំមន្ត្រីនិងអាជ្ញាធរចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពដែលបានស្លាប់និងរងរបួសកំពុងសម្រាកនៅមន្ទីរពេទ្យក្រោយពីមានហេតុការណ៍អាក្រក់បាក់រលំអាគារ៧ជាន់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩កន្លងទៅនេះ

   ផ្ទះសពឈ្មោះវិជ្ជាបញ្ញាស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ(ផ្លូវចូលទីលានចាក់សំរាមស្ទឹងមានជ័យចាស់)ត្រូវបានរៀបចំតាមប្រពៃណីខ្មែរហើយត្រូវបានលោកឃួងស្រេងអភិបាលរាជធានីអញ្ជើញចុះទៅដល់គេហដ្ឋានផ្ទាល់និងបានសម្តែងក្តីរន្ធត់ជាមួយនឹងភាពសោកស្តាយនិងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពព្រមទាំងបានប្រគល់អំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានូវថវិកា៥លានរៀលដោយឡែកអំណោយសាខាកាកបាទក្រហមរាជធានីរួមមានថវិកា២លានរៀលអង្ករចំនួន២០០គីឡូក្រាម, មី៥កេស, ទឹកក្រូច៥កេស, ត្រី៥យួរ, និងទឹកសុទ្ឋ១០កេស។

    បន្ទាប់ពីចុះសាកសួររំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពនិងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួចមកលោកឃួងស្រេងក៏បានបន្តចុះសាកសួរសុខទុក្ខជនរងគ្រោះឈ្មោះក្រៀលអឿនភេទស្រីអាយុ២៨ឆ្នាំមានស្រុកកំណើតនៅក្រុងសួងខេត្តត្បូងឃ្មុំដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះសង្ឃនិងបានផ្តល់អំណោយសាខាកាកបាទក្រហមរាជធានីជូនផងដែរដោយក្នុងនោះបានប្រគល់ជូននូវថវិកា២លានរៀលមី២កេស, ទឹកក្រូច២កេស, ត្រី២យួរ, និងទឹកសុទ្ឋ២កេស។

   ជាមួយគ្នានេះលោកឃួងស្រេងអភិបារាជធានីបានសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋជាអ្នកជម្ងឺដែលកំពុងសំរាកព្យាបាលនៅបន្ទប់ជាមួយគ្នានិងនៅសាលក្បែរៗនោះចំនួន៤៥នាក់ទៀតដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ។

  សូមរំលឹកថាអាគារដែលរលំបាក់នោះជាប្រភេទសណ្ឋាគារស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុបានបាក់រលំនៅពីវេលាម៉ោងជិត៤ជិតភ្លឺថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩ដែលនេះជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុហើយបើតាមមន្ត្រីជំនាញនានាថ្លែងថាការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់ហើយសំណង់អាគារនេះត្រូវបានក្រសួងរៀបចំដែនដីចុះហាមឃាត់ចំនួន២ដងរួចមកហើយប៉ុន្តែម្ចាស់ដែលជាជនជាតិចិនមិនព្រមស្តាប់និងនៅតែបន្តសាងសង់ដោយចិត្តឯង។សំណង់នោះត្រូវបានសាសង់លើផ្ទៃដី៥៨៣ម៉ែត្រក្រឡាសាសង់ដោយការប្រើឆ្អឹងដែក។

អគារកម្ពស់៧ជាន់ដែលរលំបាក់នេះត្រូវបានបញ្ចប់ការរុករកជួយសង្គ្រោះជេនរងគ្រោះជាស្ថាពរនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩បន្ទាប់ពីបើកប្រតិបត្តិការរុករកនិងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះដោយមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់អគ្គមហាសេនាបតីតេជោហ៊ុនសែន៕

 

អត្ថបទដែលជាប់ទាក់ទង