មន្ទីរសាធារណការខេត្តព្រះវិហារ បាននិងកំពុងបន្តការងារថែរទាំកំណាត់ផ្លូវជាតិលេខ62 ប្រវែងជាង២០០គីឡូម៉ែត្រ
ភ្នំពេញ៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងបុងបន្តការងារថែរទាំកំណាត់ផ្លូវជាតិលេខ៦២ ប្រវែងជាង២០០គីឡូម៉ែត្រ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃទី26/06/2019នេះ ក្រុមការងារថែទាំផ្លូវថ្នល់នៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តការងារថែរទាំកំណាត់ផ្លូវជាតិលេខ62 ប្រវែង 201,56km ចាប់ពី គ.ម 36+200 ដល់ គ.ម 237+760 និងសម្អាតរុក្ខជាតិសង្ខាងផ្លូវ(កាត់ស្មៅ) ផងដែរ។
ចំពោះលទ្ធផលក្នុងថ្ងៃនេះរួមមាន ៖ បាញ់កៅស៊ូសៀលស្នាមប្រេះ និងស្រុតចន្លោះ គ.ម 134+000 ដល់គ.ម 139+000 ស្មេី 300m2 ។ សម្អាតរុក្ខជាតិសង្ខាងផ្លូវ(កាត់ស្មៅ) បាន 5គ.ម។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីគ្រួសារអ្នក និងអ្នកដ៏ទៃ បេីស្រវឹងកុំបេីកបរ សូមជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដាក់កញ្ចក់មេីលក្រោយ និងបេីកបររថយន្តត្រូវពាក់ខ្សែក្រវាត់ កុំដឹកសំពីងសំពោង រឺ ដឹដឹកជញ្ជូនលេីសទំងន់កំរិតកំណត់អោយសោះ៕