លោក ប៉ាន សូរស័ក្តិក្លាយជាប្រមុខសហព័ន្ធកង់ជំនួស លោកលោក នុតសាអាន
ភ្នំពេញ៖ក្នុងខណៈដែលសមាជិកប្រតិបត្តិមួយចំនួនដកខ្លួនចេញ រួមផ្សំជាមួយនឹងលោកនុត សាអានដែលជាប្រធានសហព័ន្ធមិនមានពេលវេលាគ្រប់គ្រាន់នោះលោក ក៏បានប្រកាសដកខ្លួនចេញដើម្បីឲ្យសហព័ន្ធដែលមានសក្ដានុពលមួយនេះធ្វើ មហាសន្និបាតវិសាមញ្ញពាក់កណ្ដាលអាណត្តិដើម្បីជ្រើសរើសប្រធានថ្មី ។
មហាសន្និបាតដែលធ្វើឡើងនាល្ងាចថ្ងៃទី២៧មិថុនានោះមានការចូលលរួមពីសំណាក់លោកថោង ខុនប្រធាន
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោកប៉ាន សូរស័ក្តិ ដែលជាប្រធានសហព័ន្ធថ្មី ។ អាណត្តិដែលមិនទាន់ចប់នេះមានសមាជិកប្រតិបត្តិចំនួន១៥រូបតែបន្ទាប់ពីធ្វើមហាសន្និបាតវិសាមញ្ញទៅ សមាជិកប្រតិបត្តិបន្សល់ទុកត្រឹមតែ១៣រូបប៉ុណ្ណោះ។តាមការនោះថាប្រកាសឲ្យដឹងពីលោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នោះថាលោកប៉ានសូរស័ក្តិជាប្រធានសហព័ន្ធរួមជាមួយ អនុប្រធានសហព័ន្ធចំនួន៣រូបគឺលោកកឹមសុខុនជាអនុប្រធានទី១លោកឧកញ៉ាវង្សខាន់ពៅ ដែលជាអគ្គលេខាធិការសហព័ន្ធនោះជាអ្នុប្រធានទី២ និងលោកស៊ាង ថៃជាអនុប្រធានទី៣ ។
លោកនូ ចំរើនជាអគ្គលេខាធិការ លោកព្យែរ អ៊ីវកាទ្រី និងលោកសុខ ដារិទ្ធិជាអគ្គលេខាធិការរង ។លោកឡាយ សុខសៅគន្ធាជាអគ្គហិរញ្ញិក ។ ក្រៅពីនោះមានសមាជិកប្រតិបត្តិធម្មតាចំនួន៥រូបទៀតគឺឡុង កែវវិចិត្រលោក
អ៊ូច សារិន កញ្ញាឱ ច័ន្ទន៍ កញ្ញាជ័យ ច័ន្ទរស្មី និង កញ្ញាង៉ែត ធានសិរីវល័ក្ខ ។ប
ជាមួយនឹងការឡើងកាន់កាប់តំណែងថ្មីលោកប៉ាន សូរស័ក្តិអះអាងថាកីឡាត្រូវតែមានការអភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងធ្វើទំនើបកម្មកង់ឲ្យទាន់សម័យ ។កីឡាករ-កីឡាការិនីមានសមត្ថភាពតែកង់អន់ក៏មិនអាចប្រកួតឈ្នះគេដែរ ។កម្ពុជាមិនត្រឹមតែត្រូវការកង់ទំនើបប៉ុណ្ណោះទេតែក៏ត្រូវការគ្រូបង្វឹកកម្រិតខ្ពស់ និង ការបណ្ដុះបណ្ដាលអត្តពលិកនៅក្រៅប្រទេសទៀតផង ។ សូមបញ្ជាក់ថាលោកប៉ាន សូរស័ក្តិក៏បានប្រកាសតែងតាំងលោកនុត សាអានដែលសុំដកខ្លួនចេញនោះជាប្រធានកិត្តិយសទៀតផង ។
លោកថោង ខុនបានមានប្រសាសន៍ថា ជាសហព័ន្ធមួយគឺត្រូវរៀបចំគ្រូបង្វឹក មន្ត្រីបច្ចកទេស អាជ្ញាកណ្ដាលមន្ត្រីរដ្ឋបាលឲ្យបានត្រឹមត្រូវ ។ការប្រណាំងកង់មាន៤វិញ្ញាសាគឺប្រណាំងតាមដងផ្លូវ ប្រណាំងតាមភ្នំ ប្រណាំងក្នុង
សាល និងការសំដែងកង់ចម្រុះ ។ កម្ពុជាលេងតែវិញ្ញាសាប្រណាំងតាមផ្លូវ និងប្រណាំងតាមភ្នំតែប៉ុណ្ណោះហេតុនេះត្រូវតែលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីដែលលេងវិញ្ញាសានេះ ។