ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាវិកាទើបតែកើតបានប្រមាណ២ម៉ោង ត្រូវបានគេយកមកបោះចោលនៅជាប់របងពេទ្យកុមាជាតិ បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងយប់

102

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតមានឡើង ខណៈពេលដែលគេបានឃើញទាវិកាមួយរូបត្រូវបានគេយកមកប្លុងចោលទាំងយប់ នៅជាប់ជាប់របងកុមារជាតិ ហើយទារិការូបនេះក៏ត្រូវបានគេជួយសង្គ្រោះដោយបញ្ជូនចូលមកក្នុងមន្ទីរពេទ្យកុមារជាតិភ្លាមដែរ។

ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីរាត្រីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៨និង០០នាទីនៅជាប់របងមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ២៥៣​ កែង១២២​ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុបុគ្គលិកភោជនីយដ្ឋាន​ វីហ្វ្រេន ដែលមានទីតាំងជាប់របងមន្ទីរពេទ្យកុមារជាតិ បានដើរចេញពីហាងមកក្បែរកន្លែងផ្ញើរម៉ូតូក៏ស្រាប់តែឃើញទារិកាកំសត់នេះតែម្តង ដោយត្រូវម្តាយយកមកប្លុងចោលគួរអោយអាសូរ។ មិនបង្អង់យូរទារិកាកំសត់នេះត្រូវបានបងប្អូនប្រជាពលរដ្ឋបញ្ជូនភ្លាមៗចូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។ ក្រោយការសង្គ្រោះពីក្រុមគ្រូពេទ្យ លោកគ្រូពេទ្យបញ្ជាក់ថា ទារិការូបនេះមានសុខភាពប្រក្រតីឡើងវិញហើយ។

តាមការពិនិត្យពីស្ថានភាពទៅលើទាវិការូបនេះ គ្រូពេទ្យមួយរូបបញ្ជាក់ថា ទាវការរូបនេះ អាចទើបតែប្រសូត្របានប្រមាណ ២ម៉ោងប៉ុណ្ណោះ ហើយក៏ត្រូវម្ដាយយកមកប្លុងចោលតែម្ដង ។ទាវិកា រូបនេះអាចត្រូវបានប្រសូត្រឡើងនៅក្នុងមន្ទីរពេទ្យ ឬ គ្លីនិក ត្រឹមត្រូវដោយហេតុថា ទងផ្សិតទាវិកា រូបនេះត្រូវបានវេចខ្ចប់ និងចងយ៉ាងត្រឹមត្រូវ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុដែលបានចោមរោមមើលទារិកាកំសត់នេះ បានសម្ដែងនូវអារម្មណ៍របស់ខ្លួនប្លែកៗពីគ្នាដោយអ្នកខ្លះថា ទារិកាកំសត់នេះត្រូវបានម្ដាយយកមកបោះចោលដោយហេតុតែបានជ្រុលខ្លួនជ្រុលប្រាណនឹងបុរសណាមួយ ហើយដោយមិនអាចប្រឈមមុខនឹងក្រុមគ្រួសារឬឪពុក ម្តាយបាន ទើបសម្រេចចិត្តយកទាវិកានេះយកមកប្លុងចោលតែម្តង។ នេះគ្រាន់តែសន្និដ្ឋានប៉ុណ្ណោះ ធាតុពិតយ៉ាងណានោះលុត្រាតែម្តាយទាវិកានេះមកបញ្ជាក់ទើបដឹងការពិតថាវាយ៉ាងម៉េច៕

 

អត្ថបទដែលជាប់ទាក់ទង