ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួត ហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ានលើកទី៤៣ ចាប់ផ្ដើមហើយ

90

​ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ “(43 rd South East Asia Age Group Swimming Championship 201 9)” បានចាប់ផ្តើមបើកការប្រកួតជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

​លោកទេសរដ្ឋមន្រ្តីស៊ុនចាន់ថុលប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានអញ្ជើញជាអធិបតីភាពបើកការប្រកួតនេះ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះជាប្រវត្តិសាស្ត្រលើកទី១ របស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតមាន លក្ខណៈអន្តរជាតិបែបនេះបន្ទាប់ពីបានខកខានចាប់តាំងពីឆ្នាំ

១៩៦៦ ដែលពេលនោះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កីឡាGames Ganefo មកម្ល៉េះ ។

​ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានបន្តថា គោលបំណងនិងកិច្ចការនានាទាក់ទងនឹងការរៀបចំការប្រកួតនា ពេលនេះនឹងជួយដល់ការពង្រឹងទំនាក់ទំនងរឹតចំណងមិត្តភាពសាមគ្គីភាពនិងការស្វែងយល់ពីគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនានាផងក៏ដូចជា ដើម្បីពង្រឹងសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍព្រមទាំងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ ។

​តាមគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតឲ្យដឹងថា សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ SEASF បានអនុញ្ញាតឲ្យកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ “(43rd South East Asia Age Group Swimming Champi onship 201 9)” ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។

​ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី ៤៣ ឆ្នាំ២០១៩ នៅកម្ពុជានេះ មានការចូលរួមពីបណ្ដាប្រទេសចំនួន ១០ នៅក្នុងអាស៊ីអាគ្នេយ៍ ដូចជាប្រទេសហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប្រ៊ុយណេឡាវ និង កម្ពុជាម្ចាស់ផ្ទះដែលមានប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីចូលរួមសរុប

ចំនួន៤០៨នាក់ ក្នុងនោះកីឡាករមានចំនួន ១៦៨នាក់និងកីឡាការិនីមានចំនួន១៤៩ នាក់ហើយគ្រូបង្វឹកមានចំនួន ៧៨ នាក់និងអាណាព្យាបាលសរុបចំនួន១៣ នាក់។

​គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងទៀតថា សម្រាប់វិញ្ញាសាប្រកួត គឺមានសរុបទាំងអស់ចំនួន ១០៥វិញ្ញាសា ដែលរួមមានក្រុមទី ១ គឺអាយុក្រោម ១៣ ឆ្នាំកីឡាករ មាន១៦វិញ្ញាសានិងកីឡាការិនី ១៦វិញ្ញាសា ។ក្រុមទី ២ អាយុចាប់ពី ១៤ដល់ ១៥ឆ្នាំ កីឡាករ មានចំនួន១៦វិញ្ញាសាកីឡាការិនី ១៦ វិញ្ញាសា និងវិញ្ញាសាជាក្រុមមានចំនួន ៩វិញ្ញាសា ។ក្រុម ទី៣ អាយុចាប់ពី ១៦ ដល់ ១៨ ឆ្នាំកីឡាករ មាន១៦ វិញ្ញាសា និងកីឡាការិនីមាន ១៦វិញ្ញាសា ។ ក្នុងការប្រកួត មានមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិចំនួន១៥នាក់ មន្ត្រីគណៈកម្មការបច្ចេកទេសកម្ពុជាចំនួន១០០ នាក់។

​ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ឆ្នាំ២០១៩នេះប្រព្រឹត្តទៅបានដោយទៅទទួលការឧបត្ថម្ភផ្ទាល់ពីក្រសួងអប់រំយុវជននិងកីឡាក្រសួងសាធារណការនិងដឹកជញ្ជូននិងចូលរួមសហ

ការពីក្រុមហ៊ុនខ្មែរប្រ៊ូវើរីគ្រុប សាលារាជធានីភ្នំពេញ មន្ទីរអប់ រំយុវជននិងកីឡារាជធានីភ្នំពេញ វិទ្យាស្ឋានជាតិអប់រំកាយនិងកីឡា សហព័ន្ធសហភាពយុវជនកម្ពុជា គណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្រសួង សុខាភិបាល ក្រសួងមហាផ្ទៃ រួមទាំងគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង