ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារវេចខ្ចប់ស្រេច ម្ហូបអាហារកែច្នៃក្នុងស្រុក និងទំនិញនៅផ្សារអូរឫស្សី រកមិនឃើញមាន សារធាតុគីមីហាមឃាត់

87
ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារអូរឫស្សីបានចូលរួមសហកាជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទីរាជធានីភ្នំពេញក្នុងការចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារវេចខ្ចប់ស្រេច ម្ហូបអាហារកែច្នៃក្នុងស្រុក និងទំនិញមួយចំនួន ហើយជាលទ្ធផលរកមិនឃើញមានសារធាតុគីមីហាមឃាត់នោះទេ។
   មន្ត្រីក្នុងជួរគណៈកម្មការផ្សារអូរឫស្សី បានអោយដឹងថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ប្រធានគណៈកម្មការផ្សារអូរឫស្សីបានចូលរួមសហកាជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទីរាជធានីភ្នំពេញក្នុងការចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារវេចខ្ចប់ស្រេច ម្ហូបអាហារកែច្នៃក្នុងស្រុក និងទំនិញគំរូ ចំនួន២៤គំរូ បញ្ជូនទៅកាន់រថយន្តពិសោធន៍ចល័ត ដើម្បីរកនូវសារធាតុគីមីហាមឃាត់។
   ជាលទ្ធផល រាល់ទំនិញដែលបានត្រួតពិនិត្យមិនឃើញមានសារធាតុគីមីហាមឃាត់នោះទេ៕
អត្ថបទដែលជាប់ទាក់ទង