ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនសហគមន៍ខ្មែរឥស្លាមអ្នក ស្រុកស្ទឹងត្រង់ថា ជម្រើសដ៏ល្អមានតែ គណបក្សប្រជាជនកម្ពុជាមួយគត ដែលផ្ដល់សុខសន្ដិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ

81

កំពង់ចាម៖ លោកអូស្មាន ហាស្សាន់ បងប្អូន សហគមន៍ខ្មែរឥស្លាមអ្នកឃុំព្រែកបាក់ និងឃុំព្រែកកក់ រួមមានសកម្មជនបក្ស សមាជិក និងមហាជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង១ពាន់នាក់បានជួបជុំគ្នាធ្វើការប្តេជ្ញាចិត្ដថា ជម្រើសដ៏ល្អមានតែ គណបក្សប្រជាជនកម្ពុជា មួយគត ដែលផ្ដល់សុខសន្ដិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ និងប្រជាជន។ ដូច្នេះ
សម្រាប់ថ្ងៃទី២៩កក្កដា២០១៨នេះ គឺយើង និងទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា និងដើម្បីបានសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រី ។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែលលោកអូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី អមដំណើរដោយសហការី និងបេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម បានអញ្ជើញ ជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ និង ភូមិទួលពោធិ ឃុំព្រែកកក់ នារសៀលថ្ងៃព្រហស្បតិ៏១៥ រោចខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ កក្កដា ២០១៨។


លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម អ្នកស្រុកស្ទឹងត្រង់ ដែលកន្លងមកតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមអោយការប្តេជ្ញាចិត្ដគាំទ្រនេះ នៅដិតជាប់នឹងដួងចិត្ត និង កាយវិការនៃការចូលរួមរបស់បងប្អូនដោយឆន្ទៈមុះមត់ ដើម្បីសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ តទៅមុខជាបន្តបន្ទាប់។
លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។ លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។ គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង