ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងស្នងការនគរបាលខេត្តសៀមរាប បានបង្ក្រាបករណីចែកចាយរូបភាព និងសម្ភារអាសអាភាស តាមប្រព័ន្ធអុិនធឺណិត

49

សៀមរាប៖ កម្លាំងស្នងការនគរបាលខេត្តសៀមរាបបានបង្រ្កាបករណីចែកចាយរូបភាពនិងសម្ភារអាសអាភាសតាមប្រព័ន្ធអុិនធើណិត កាលវេលាម៉ោង ១៦និង០០នាទីថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះវីឡាជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។

ការបង្រ្កាបនិងេះ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយកម្លាំងផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមមាន៖
១-ឈ្មោះ​ WU SONG ភេទប្រុស កើតថ្ងៃទី០១-១២-១៩៩០ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF៧៤៣២៦២៣ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
២-ឈ្មោះ​ LI CHAO ភេទប្រុស កើតថ្ងៃទី០៩-០២-១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF០៧៣៦១៥៧ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៣-ឈ្មោះ​ LI HANG ភេទប្រុស កើតថ្ងៃទី ០២-០៣-១៩៩៣ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF២៧៥៧៣៩៦ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៤-ឈ្មោះ​ LI SHAOJIE ភេទប្រុស កើតថ្ងៃទី ១០-១១-១៩៩៣ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EF០៧៣៦១៦២ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៥-ឈ្មោះ​ GONG LEI ភេទប្រុស កើតថ្ងៃទី ២៩-០៦-១៩៨៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EF៦៨៩២៧១២ មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៦-ឈ្មោះ​ LI LONGJIE ភេទប្រុស កើតថ្ងៃទី ២៩-០៨-១៩៩៤ ជនជាតិ ចិន (មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។

ក្រេាយពីការឃាត់ខ្លួន និងធ្វើការសាកសួររួចមកកម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ កុំព្យូទ័រយួដៃ ០៥គ្រឿង-ទូរស័ព្ទដៃ ៣០គ្រឿង រួមនឹងសម្ភារៈវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ៕

អត្ថបទដែលជាប់ទាក់ទង