ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូននារីដៃឆៅ ០១នាក់ ទៅតុលាការ ករណីហិង្សាដោយចេតនា

48


នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូននារីដៃឆៅ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា។

ឈ្មោះ សឿង ស្រីមួយ ភេទស្រី អាយុ ២៦ឆ្នាំ បានធ្វើសកម្មភាពយកដបស្រា ឈីវ៉ាស គប់ទៅលើនារីជនរងគ្រោះ ម្នាក់ទៀត ដែលកំពុងអង្គុយផឹកស្រា នៅសាឡុងក្បែរគ្នា ក្នុងក្លឹបហ្ស៊ូក បណ្តាលឲ្យរងរបួសបែកក្បាល ហូរឈាម ដេរចំនួន ១០ថ្នេរ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៣:៣០នាទី ទៀបភ្លឺ នៅចំណុច ក្នុងក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងហេតុការណ៍នោះដែរ ស្រាប់តែមិត្តភក្តិរបស់ជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខ ចុះមកអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ តែម្តង។

ក្រោយពេលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនយកមកសួរនាំ នារីដៃឆៅ ខាងលើ បានសារភាពឲ្យដឹងថា ខ្លួន និងមិត្តភក្រ្ត ០២នាក់ ទៀត បាននាំគ្នាទៅផឹកស្រាបៀរ និងរាំលេង នៅក្នុងក្លឹបហ្ស៊ូក រហូតដល់ប្រហែលម៉ោង០២:១០នាទី រំលងអធ្រាត្រ ក៏មានមនុស្សមួយក្រុមផ្សេងទៀត ដែលផឹកស៊ីអង្គុយសាឡុងក្បែរគ្នា បានគប់កែវគ្នាទៅវិញទៅមក បណ្តាលឲ្យត្រូវចំដៃរូបខ្លួន ភ្លាមនោះរូបគេបានស្ទុះទៅយកដបស្រា ឈីវ៉ាស នៅលើតុរបស់រូបគេ គប់ទៅលើភាគីម្ខាងទៀត បណ្តាលឲ្យត្រូវនារីម្នាក់ បែកក្បាលហូរឈាម មួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចអាវុធហត្ថចូលមកឃាត់រូបខ្លួនតែម្តង។

អត្ថបទដែលជាប់ទាក់ទង