យុទ្ធនាការឃោសនាទាំង១១០ កន្លែង និង ២៥រាជធានី ខេត្ត ទូទាំងប្រទេស របស់គណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានបន្តដល់ស្រុកចំការលើ ខេត្ដកំពង់ចាម
កំពង់ចាម៖ សកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានបន្ដយុទ្ធនាការ ចុះជួបសំណេះសំណាល និងឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា របស់គណៈចលនាសាសនិកឥស្លាមទាំង ១១០ កន្លែង ទូទាំងប្រទេស ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ សមាជិកគណៈ កម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈចលនាសាសនិកឥស្លាម ព្រមទាំង សមាជិក សមាជិការ និង សកម្មជនបក្សជាច្រើននាក់ ដែលមានវត្តមានពី បេក្ខជនតំ ណាងរាស្រ្តខេត្តកំពង់ចាម និងអ្នកគាំទ្រជាច្រើនរយនាក់ទៀត នៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រង់ចំណុចភូមិ ស្ពឺ(ក)នៅមុខមហាជនប្រមាណជាង២ពាន់នាក់ ។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃសុក្រ១កើត ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៣ ខែកកដ្ដា ឆ្នាំ២០១៨ ។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំឥស្លាម សកម្មជន និង តំណាងសមាជិកគណបក្សនៅឯ ឃុំជយោ បន្ទាប់ពីបានផ្សព្វផ្សាយគោលនយោបាយសំខាន់ៗទាំ១១ចំនុចរបស់គណបក្សសម្រាប់អាណត្តិទី៦នេះ លោក អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ទៅលើចំនុចដែល គណបក្សប្រជាជនកម្ពុជា ផ្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិអោយរឹងមាំ ស្ថិតស្ថេរគង់វង្ស។ លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រពៃណីសាសនា សូមបងប្អូនបន្តបោះឆ្នោតជូបគណ បក្សប្រជាជនកម្ពុជា។
លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។ លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។ គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕