អភិបាលរាជធានីជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន ដើម្បីពដើម្បីពិភាក្សា លើការងារបរិស្ថាន និងជម្រុញការអភិវឌ្ឍន៍ ក្នុងរាជធានីភ្នំពេញ










ក្នុងជំនួបសម្ដែងការគួរសមនោះដែរក៏មានវត្តមានលោក ហូរីណូអ៊ូឈី ហ៊ីដេហ៊ីសា ( H.E. HORINOUCHI Hidehisa ) ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សូហ្គាណូ យូអុីឈី ( Mr. Sugano Yuichi ) ប្រធានJICA ប្រចាំកម្ពុជា លោក គូសុីយ៉ាម៉ា សាតូរុ ( Mr. Kushiyama Satoru ) ប្រធានមន្ទីរបរិស្ថានគីតាគ្យូស៊្សូ ។
ក្នុងដំណើរទស្សនកិច្ចនេះ គឺទី១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញនិងគីតាគ្យូស៊្សូក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រីភាព ទី២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងដែលកំពុងតែអនុវត្ត រវាងទីក្រុងគីតាគ្យូស៊្សូនិងទីក្រុងភ្នំពេញលើការគ្រប់គ្រងសំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ។ ទី៣ ដើម្បីថ្លៃងអំណរគុណដល់ក្រុមការងារក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញដែលតែងតែចំណាយពេលវេលា ក្នុងការជួបពួកគាត់ នៅពេលដែលពួកគាត់មកបំពេញទស្សនៈកិច្ចនៅរាជធានីភ្នំពេញ៕