ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញឱ្យយុវជន ចាប់អារម្មណ៍សិក្សាពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

83

នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចពិភាក្សាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Science and Technology Cocktails) ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ។ គោលបំណងនៃកិច្ចពិភាក្សានេះគឺ ដើម្បីផ្លាស់ប្តូរយោបល់ស្តីពីភាពចាំបាច់ និងសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យានិងវិទ្យាសាស្រ្តនុយក្លេអ៊ែរ ក៏ដូចជានវានុវត្តន៍សម្រាប់បម្រើឱ្យការអភិវឌ្ឍដោយចីរភាព ក្នុងគោលបំណងជំរុញឱ្យយុវជនកម្ពុជាចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ជាពិសេសក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ។

សូមបញ្ជាក់ផងដែរថា កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិនកិត្តិយសជាច្រើនរូប ដែលជាអ្នកជំនាញជាតិ-អន្តរជាតិ និងមានបទពិសោធន៍ជាច្រើនលើការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរនៅក្នុងវិស័យកសិកម្ម ព្រៃឈើ សុខាភិបាល និងថាមពល ជាដើម ព្រមទាំងបានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីចែករំលែកព័ត៌មានអំពីសារសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរដល់សិស្ស-និស្សិត និងអ្នកពាក់ព័ន្ធជាច្រើននាក់៕

អត្ថបទដែលជាប់ទាក់ទង