សេចក្តីរាយការណ៍របស់ក្រសួងការបរទេស ស្តីអំពីដំណើរទស្សនកិច្ច នៅអាហ្វ្រិកមជ្ឈិមបូព៌ា និងកិច្ចប្រជុំកំពូល BRICS
ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីចិន នាពេលខាងមុខនឹងជួយឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយបណ្ដាប្រទេសអាហ្វ្រិក មុនកិច្ចប្រជុំវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិក (FOCAC) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង នាខែកញ្ញានេះ ហើយនឹងជួយសម្រួលដល់ការពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការ ជាក់ស្តែងជាមួយអេមីរ៉ាតអារ៉ាប់រួម ( ឧបនាយករដ្ឋមន្ត្រីចិន លោកគង់ស៊ីយ៉ានយូ បានប្រាប់អ្នកយកព័ត៌មាន នៅសន្និសីទមួយកាលពីថ្ងៃសុក្រ។
លោកស៊ីនឹងធ្វើទស្សនកិច្ចនៅអេមីរ៉ាតអារ៉ាប់រួម (UAE) សេណេហ្គាល់ រ៉វ៉ាន់ដា និងអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 24 ខែកក្កដានិងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី 10 នៅចូហានណេស្បឺកចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 27 ខែកក្កដា។
លោកគង់បាននិយាយថា អារ៉ាប់គឺជាប្រទេសដំបូងគេនៅ ក្នុងតំបន់ឈូងសមុទ្រ ដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយចិនហើយប្រទេសទាំងពីរ មានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងរឹងមាំ ដោយប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតទី 2 របស់អារ៉ាប់រួម។
លោកគង់ ក៏បានសាទរចំពោះទំនាក់ទំនងប្រពៃណី រវាងចិននិងអាហ្រ្វិកផងដែរ ដោយនិយាយថា ចំណងរបស់ពួកគេ គឺជាមូលដ្ឋាននៃការទូតរបស់ចិន។
ប្រធានាធិបតីចិនលោកស៊ីជីនពីង (Xi Jinping) បានចូលរួមវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិក នៅទីក្រុងចូហានសឺប ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី 5 ខែធ្នូឆ្នាំ 2015 ។
វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទីបួន របស់លោកស៊ីទៅកាន់ទ្វីបអាហ្រ្វិក ដែលជាប្រធានាធិបតីចិន និងទស្សនកិច្ចបរទេសលើកដំបូង របស់លោកចាប់តាំងពីការបោះឆ្នោតឡើងវិញ កាលពីខែមីនា។
នៅពេលចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី 10 នៅអាហ្រ្វិកខាងត្បូង ជំនួយការរដ្ឋមន្ត្រីការបរទេស លោកចាងជុន បានប្រាប់ពួកអ្នកយកព័ត៌មានថា លោកស៊ី ក៏នឹងធ្វើកិច្ចប្រជុំទ្វេភាគី ជាមួយមេដឹកនាំដទៃទៀតផងដែរ។
លោកចាង បានកត់សម្គាល់ថា ប្រទេសចិនរួមជាមួយនឹងបណ្តាប្រទេស BRICS ដទៃទៀត នឹងធ្វើជាម្ចាស់ នៃពហុភាគីនិយម និងការពារពាណិជ្ជកម្មសេរី ដោយបន្ថែមថា ពួកគេនឹងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងគ្រប់វិស័យទាំងអស់ នៅក្នុងបណ្តាប្រទេស BRICS ។
លោកស៊ីក៏នឹងធ្វើទស្សនកិច្ចនៅកោះម៉ូរីសពីថ្ងៃទី 27 ដល់ថ្ងៃទី 28 ខែកក្កដាក្នុងអំឡុង ពេលឈប់នៅលើផ្លូវរបស់គាត់ ត្រឡប់ទៅប៉េកាំង។