ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តដឹកនាំសម័យ ប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥

58

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បន្តដឹកនាំសម័យប្រជុំ រដ្ឋសភាលើកទី២ នីតិកាលទី៦ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ចំនួន៥។ សមាជិក សមាជិកា រដ្ឋសភា ចូលរួមប្រជុំនាព្រឹកនេះ មានចំនួន១១២រូប។

សេចក្តីព្រាងច្បាប់ទាំង៥ ដែលរដ្ឋសភា នឹងលើកយកមកពិភាក្សា និងអនុម័តនោះ មាន៖ ១-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រម លើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា)ឯ.ក។ ២-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊លឯ.ក។ ៣- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើការធានា ទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី។ ៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រម ឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀង ស្តីពី វិធានការរដ្ឋ ម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញត។ ៥-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ២០១៩-២០២៣៕

អត្ថបទដែលជាប់ទាក់ទង