ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រះសីហនុថ្មីប្រាប់អោយមន្ត្រីអោយបោះបង់ការធ្វើការតាមទំលាប់ត្រូវធ្វើការ តាមច្បាប់កំណត់

147

ខេត្តព្រះសីហនុអភិបាលខេត្តព្រះសីហនុថ្មីលោកគួចចំរើនដែលទើបចូលកាន់តំណែងថ្មីៗនៅថ្ងៃទី១នៃការជួបប្រជុំសំណេះសំណាលជាមួយមន្ត្រីសាលាខេត្តបានណែនាំឲ្យមន្រ្តីគប្បីធ្វើការទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដាច់ខាតកុំធ្វើការតាមទំលាប់ 

       លោកគួចចំរើន  បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា  មន្ត្រីរាជការត្រូវមានសាមគ្គីភាពនិងទំនួលខុសត្រូវក្នុងការបំពេញការងារទៅតាមតួនាទីនិងភារកិច្ចដែលបាកំណត់ដោយច្បាប់

   សូមមន្ត្រីរាជការទាំងអស់គប្បីកុំធ្វើការងារតាមទម្លាប់ត្រូវធ្វើការទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុទ្ធនានាព្រោះថាច្បាប់និងលិខិតបទដ្ឋានគតិយុទ្ធនានាតែងតែវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃទៅតាមការរីកចំរើននៃសង្គមជាតិយើង

     គួរបញ្ជាក់ថាលោកគួចចំរើនត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២៩ខែមិថុនាកន្លងមកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

     ប្រភពព័តិមានពីខេត្តព្រះសីហនុបានអោយដឹងថាគ្រាន់តែចូលកាន់តំណែងបានមួយថ្ងៃចៅហ្វួខេត្តព្រះសីហនុបានបញ្ជាអោយសមត្ថកិច្ចឃាត់ទុកនូវរថយន្តសេរីទំនើបជាច្រើនគ្រឿងរបស់ជនជាតិចិនដែលចតគ្មានសណ្ដាប់ធ្នាប់បង្កការកកស្ទះចរាចរតាមដងផ្លូវសាធារណៈដែលកន្លងទៅអាជ្ញាធរនៅទីនោះមិនរវល់អ្វីទាំងអស់ធ្វើអោយក្រុងព្រះសីហនុធ្លាក់ក្នុងស្ថានភាពឥតសណ្ដាប់ធ្នាប់

 

អត្ថបទដែលជាប់ទាក់ទង