ស្នើឲ្យសភាពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ពន្យល់ែណនាំ អ្នកវិនិយោគ ដើម្បីងាយស្រួល ក្នុងការប្រកបអាជីវកម្ម
លោកអភិបាលខេត្តព្រះសីហនុ មានគម្រោង បង្វែរឡានដឹកទំនិញ ធុនធ្ងន់ រថយន្ត កុងតឺន័រ ឱ្យបើកបរតាមច្រកស្រុកស្ទឹងហាវវិញ ដើម្បីបញ្ចៀសចរាចរណ៍កកស្ទះ ហើយលោកក៏បានស្នើឲ្យសភាពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្ត ពន្យល់ែណនាំ ឲ្យអ្នកវិនិយោគ យល់កាន់តែច្បាស់ ពីច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអ្នកវិនិយោគ ងាយស្រួលក្នុងការប្រកបអាជីវកម្ម។
នារសៀលថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម ជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូសភាពាណិជ្ជកម្មខេត្ត ព្រមទាំងបានលើកឡើងពីផែនកា រដែលលោកគ្រោង នឹងដោះស្រាយជាពេលឆាប់នេះដូចជា: ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ជាដើម។ ជំហានដំបូង លោកនឹងឲ្យក្រុមការងារបច្ចេកទេស ចុះសិក្សាប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់៖
ទី១ ប្រវែងលូ
ទី២ តម្លៃនៃការសាងសង់
ទី៣ ប្រើរយៈពេល នៃការសាងសង់ និង
ទី៤ ការវិនិយោគប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង ។
បញ្ហាមួយទៀត សិក្សាគំរោងសាងសង់ផ្លូវមួយខ្សែ ចេញពីព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ ក្នុងឃុំរាម កាត់តាមផ្លូវឆ្ពោះទៅវត្តអូរត្រេះ បន្តចូលមក្នុងក្រុងព្រះសីហនុ ដើម្បីជួយសម្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ ពីផ្លូវជាតិលេខ៤ ។ លោកបន្តទៀតថា រដ្ឋបាលខេត្តមានគម្រោង បង្វែរឡានដឹកទំនិញធុនធ្ងន់ រថយន្ត កុងតឺន័រ ឱ្យបើកបរតាមច្រកស្រុកស្ទឹងហាវវិញ។ លោកក៏បានស្នើឲ្យសភាពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្ត ពន្យល់ែណនាំឲ្យអ្នកវិនិយោគ យល់កាន់តែច្បាស់ ពីច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអ្នកវិនិយោគ ងាយស្រួលក្នុងការប្រកបអាជីវកម្ម។
លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មាន ប្រសាសន៍ជម្រាបជូនថា សភាពាណិជ្ជកម្មខេត្ត មានតួនាទីក្នុង ការសម្របសម្រួលជាមួយសមាជិក និងលើកកម្ពស់ក្នុងការទាក់ទាញវិនិយោគ លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ មកកាន់ខេត្តព្រះសីហនុ ហើយសភាពាណិជ្ជកម្មខេត្តនៅតែគំាទ្រ និងសហការជាមួយរដ្ឋបាលខេត្តជានិច្ច។ លោកឧកញ៉ាសូមថ្លែង អំណរគុណដល់លោកអភិបាលខេត្ត ព្រមទាំងសុំការជួយ គាំទ្រដល់សភាពាណិជ្ជកម្មខេត្ត ឱ្យដំណើរការកាន់តែរលូនបន្តទៀត ក្នុងការចូលរួម ចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុ ៕