ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រលានយន្ដហោះ Abha របស់អារ៉ាប៊ីសាអូឌីត ត្រូវគេរាយការណ៍ថា ជាគោលដៅវាយប្រហារ របស់ក្រុមឧទ្ទាម Yemen Houthi

88


សារព័ត៌មានយេម៉ែនរាយការណ៍ថា ពួកសកម្មប្រយុទ្ធ Yemeni Houthis បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានកំណត់គោលដៅ លើព្រលានយន្តហោះ Abha របស់អារ៉ាប់ប៊ីសាអ៊ូឌីត ដោយដកស្រង់សម្តីអ្នកផ្សាយទូរទស្សន៍ Al Masirah ។ មិនមានការបញ្ជាក់ជាផ្លូវការ ពីរបាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយពីរ៉ាយដាទេ។

កាលពីថ្ងៃសៅរ៍ទូរទស្សន៍ Al Masirah បានរាយការណ៍ ដោយដកស្រង់សម្តី អ្នកនាំពាក្យផ្លូវការ របស់កងទ័ព Houthi ថា ពួកឧទ្ទាមបានប្រើយន្តហោះគ្មានមនុស្សបើក Qasef-2K នៅក្នុងការវាយប្រហារមួយផ្សេងទៀត ដែលផ្ដោតលើយន្តហោះយោធា អារ៉ាប៊ីសាអ៊ូឌីត នៅអាកាសយានដ្ឋាន Jizan របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្រុមចម្រុះដឹកនាំដោយ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចូលរួម នៅក្នុងសង្គ្រាមស៊ីវិល នៅយេម៉ែន ចាប់តាំងពីខែមីនាឆ្នាំ 2015 នៅពេលដែលវាបានចាប់ផ្តើម អនុវត្តការវាយប្រហារ តាមអាកាស ប្រឆាំងនឹងពួកឧទ្ទាមប្រដាប់អាវុធ ហ៊ូទី ដោយសំណើរបស់ ប្រធានាធិបតីយេម៉ែន លោក Abdrawh Mansur Hadi ។

នៅក្នុងខែធ្នូឆ្នាំ 2018 ជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ភាគីនៃជម្លោះនៅយេម៉ែន បានជួបចរចា ដែលត្រូវបានរៀបចំឡើង ដោយអង្គការសហប្រជាជាតិ នៅរដ្ឋធានី Stockholm ។ ពួកគេបានឈានដល់ កិច្ចព្រមព្រៀង សំខាន់ៗមួយចំនួន ដើម្បីអនុវត្តបទឈប់បាញ់គ្នា ដោះដូរអ្នកទោស និងបើករបៀងមនុស្សធម៌ នៅទីក្រុងកំពង់ផែ អាល់ហាត់ដាដា។

អង្គការសហប្រជាជាតិ បានហៅម្តងហើយម្តងទៀតថា ជម្លោះយេម៉ែន ជាវិបត្តិមនុស្សធម៌ ដ៏អាក្រក់បំផុត នៅលើពិភពលោក ដោយមាន ប្រជាពលរដ្ឋប្រមាណ 24 លាននាក់ ដែលមានប្រជាជនជាង 80 ភាគរយ កំពុងត្រូវការជំនួយ៕

អត្ថបទដែលជាប់ទាក់ទង