ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងចម្រុះខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រភូមិមាត់ខ្លា និងដុតបំផ្លាញសាច់មងរ៉ាវ

49


សៀមរាប៖ កម្លាំងចម្រុះខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសជលផល ដោយរឹបអូស និងដុតបំផ្លាញសាច់មងរ៉ាវ ប្រវែង១១ ០០០ម៉ែត្រ ចំរឹង៦៨០០ដើម និងក្បាលបរ ១៥។

កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដោយយោងតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការបញ្ជាផ្ទាល់របស់ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងចម្រុះរួមមាន លោក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអ្នកពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង។

លទ្ធផលនៃការបើកយុទ្ធនាការនាព្រឹកនេះ សមត្ថកិច្ច បានរឹបអូស និងដុតបំផ្លាញនូវ៖ ១. សាច់មងរ៉ាវ ប្រវែងប្រមាណ ១១ ០០០ម៉ែត្រ ២. បង្គោលចំរឹង ចំនួន ៦៨០០ដើម និង៣. ក្បាលបរ ចំនួន ១៥ក្បាលបរ។

លោក អភិបាលខេត្ត បានណែនាំឲ្យកំលាំងជំនាញ ពាក់ព័ន្ធរៀបចំផែនការ ចុះបង្រ្កាបបទល្មើសជលផល ជាប់ជាប្រចាំនិងណែនាំ ឲ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បង្កើនការអប់រំនិងការណែនាំ ដល់ប្រជាពលរដ្ឋមិនអោយ នេសាទល្មើសច្បាប់កំណត់ ក្នុងរដូវបិទនេសាទ។

សូមបញ្ជាក់ថា ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់និងនេសាទ ​បាន​ប្រកាស​អំពី​រដូវបិទ​នេសាទ​​សម្រាប់ឆ្នាំ​២០១៩នេះ គឺនឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី១ខែ​មិថុនា រហូតដល់ថ្ងៃទី​៣០ខែ​កញ្ញា​៕

អត្ថបទដែលជាប់ទាក់ទង