ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆាបឆេះឃ្លាំងស្តុកអាវជជុះ​ និងផ្ទះប្រជាពលរដ្ឋ ក្បែផ្សាអូឡាំពិច តាំង ពីយប់ រហូតមកដល់ព្រឹក ភ្លើងមិនទាន់រលត់ នៅឡើយ

159

ភ្នំពេញ ៖​ អគ្គីភ័យដែលឆាបឆេះឃ្លាំងស្តុកអាវជជុះ​ និងផ្ទះប្រជាពលរដ្ឋ​ នៅកាលពីវេលាម៉ោង​ជាង​ ១យប់​ ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ​ នៅតាមបណ្តោយផ្លូវ១៧៣​ ស្ថិតក្នុងសង្កាត់អូឡាំពិក​ ខណ្ឌបឹងកេងកង​ រាជធនីភ្នំពេញ​ បានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រេីន​ ហេីយមកទល់នឹងម៉ោងនេះ​ អគ្គីភ័យ​ខាងលេី​ នៅមិនទាន់រលត់ទាំងស្រុងនៅឡេីយទេ ខណៈកម្លាំងអាជ្ញាធរនិងសមត្ថកិច្ច​ ខណ្ឌចំការមន​និងខណ្ឌបឹងកេងកង​ កំពុងបន្តការអន្តរាគមន៍​ដោយ​យក​អេស្កាវាទ័រ​ មកកាយគំនរខោអាវជជុះនោះចេញមក​ ខណៈដែលផ្ទះថ្មកំពស់៣ជាន់នោះ ត្រូវភ្លេីងឆេះ​យូរម៉ោងហេីយ​ អាចនិងប្រឈាមនិងការបាក់ស្រុត។

ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលេីនេះជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីឆ្លងចរន្តអគ្គីសនី​ ទេីបបង្កអោយឆាបឆេះបែបនេះ​ តែយ៉ាងណាមិញ​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​បង្ការនិងពន្លត់អគ្គីភ័យ​ រាជធានីភ្នំពេញ​ មិនទាន់អាចសន្ឋិដ្ឋានបាននៅឡេីយ​ ដោយសារមូលហេតុអ្វីខ្លះ​ ខណៈដែលកម្លាំងជំនាញកំពុង​ធ្វេីការស្រាវជ្រាវ​សិន។

ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលេីនេះផងដែរកម្លាំងសមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យពិបាកអន្តរាគមន៍ដោយសារច្រកចូលតូចពេក មិនត្រឹមតែប៉ុណ្ណោះឃ្លាំងខាងលេីពោពេញទៅដោយដុំខោអាវជជុះជាច្រេីនផងដែរ រហូតមកទល់ម៉ោង០៦ព្រឹកនេះ ភ្លេីងមិនទាន់អាចគ្រប់គ្រងបាននៅឡេីយ​ទេ​ ខណៈដែលកម្លាំង​ការិយាល័យ​បង្ការនិងពន្លត់អគ្គីភ័យ​ រាជធានីភ្នំពេញ​ កំពុងប្រមូល​កម្លាំងបន្ថែមកក្នុងដេីម្បីចេញជួយអន្តរាគមន៍​៕

អត្ថបទដែលជាប់ទាក់ទង