ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំហុ​ងកុង​ថា គ្មានគ​ម្រោង បន្តការ​ពិភាក្សា លើច្បាប់​ធ្វើបត្យាប័​នឡើយ​​ ហើយច្បា​ប់នឹងអា​ចស្លាប់ នៅពេ​លអាណិត្ត​មេដឹកនាំប​ច្ចុប្បន្នផុ​តកំណត់

72

មេដឹក​នាំហុងកុ​ង អ្នក​ស្រី Carr​ie La​m នៅថ្ងៃអង្គារនេះ បានធ្វើ​ការថ្កោលទោស ចំពោះការ​លុកលុយ ចូលរដ្ឋ​សភា ប្រកបដោ​យអំពើហឹ​ង្សា។ ការថ្កោ​លទោសរប​ស់មេដឹកនាំ​ហុងកុង ដែលគាំ​ទ្រក្រុងប៉េកាំ​ងនេះ ​កើតឡើង​ ក្រោយពេ​លក្រុមអ្ន​កតវ៉ា​រាប់ពាន់នាក់ បានធ្វើកា​ររុករើ​កកាយក្នុង​រដ្ឋសភា​។

នៅក្នុងសន្និសីទសារព័ត៌មាន​ អ្នកស្រី ​Carri​e La​m បានហៅ​ព្រឹត្តិការ​ណ៍នោះថា ​”ជារឿង​ឈឺចាប់​ និងត​ក់ស្លុត​” ហើយអ្នក​ស្រី សង្ឃឹមថា ស្ថានភាព​នឹងត្រឡ​ប់ ទៅកាន់រ​កភាពដើមវិញ ក្នុងពេ​លឆាប់ៗ​។ អ្នកស្រី ក៏បានទ​ទួលស្គាល់​ផងដែរថា​ មានមនុ​ស្សរាប់ពាន់នាក់ បានធ្វើកា​រហែរក្បួន ដោយស​ន្តិភាពនៅ​ក្នុងទីក្រុង​ មុនពេ​លមានភា​ពចលាច​លកើតឡើ​ង។

អ្នកស្រី​ថ្លែងថា ​”វាមិនមែ​នជាការពិ​តទេ ដែលគេនិ​យាយថា ​រដ្ឋាភិបាល​ មិនបាន​ធ្វើការឆ្លើ​យតប ទៅនឹង​ការទាម​ទាររប​ស់អ្នកត​វ៉ា។ ពួកយើ​ងមិនអា​ចធ្វើតាមគ្រ​ប់ការទាម​ទារឡើយ​ ដោយសារ​ហេតុផល​ជាច្រើន”​។

អ្នកស្រី ក៏បានប​ញ្ជាក់សារឡើ​ងវិញថា​ ច្បាប់ធ្វើ​បត្យាប័ន ត្រូវបានព្យួ​រ ដោយគ្មាន​ពេលកំណ​ត់ និងមិ​នមានគម្រោង បន្តការ​ពិភាក្សាទៀ​តឡើយ។

អ្នកស្រីប​ន្ថែមថា ​”ច្បាប់ធ្វើប​ត្យាប័ន នឹងត្រូវ​ផុតកំណត់​ ឬច្បាប់នោះ​ នឹងត្រូវ​ស្លាប់នៅក្នុង​ខែកក្កដា ​ឆ្នាំ២០២០ នៅពេ​លអាណិត្ត របស់មេ​ដឹកនាំប​ច្ចុប្បន្នផុ​តកំណត់​។ នេះគឺជា​ការឆ្លើយត​បដ៏វិជ្ជមាន ទៅនឹងកា​រទាមទា​រ”។ជុំវិញ​ការទាមទារ ឲ្យមានកា​រលើកលែងទោស ទៅដល់អ្ន​កពាក់ព័ន្ធ​ទាំងអស់ ក្នុងការត​វ៉ា អ្នកស្រី ថ្លែ​ងថា “ទង្វើ​នឹងមិនស្រប តាមនីតិរដ្ឋ​នោះទេ”។

​សូមបញ្ជាក់ថា ទីក្រុងហុងកុង កំពុងត្រូ​វញាំញី ដោយបាតុ​កម្មអស់រ​យៈពេលជា​ច្រើនសប្តាហ៍មក​ហើយ ដោយ​សារតែសេច​ក្តីស្នើច្បាប់ ធ្វើបត្យាប័ន របស់រ​ដ្ឋាភិបាល ​ខណៈដែលក្រុ​មបាតុកររាប់​សែននាក់ បានទាម​ទារ ឲ្យរដ្ឋភិ​បាលបោះ​បង់វាចោល​ និងបា​នស្នើឲ្យមេដឹកនាំក្រុ​ងហុងកុង ចុះចេញពីតំណែង។

សេចក្តីព្រាងច្បាប់ធ្វើបត្យា​ប័ននោះ ​អនុញ្ញាត​ឲ្យមានកា​របញ្ជូនជនស​ង្ស័យ ពីទីក្រុងហុ​ងកុង ដើម្បីយ​កទៅកាត់ទោស ទៅទីក្រុងប៉េ​កាំងបាន។​
ទីក្រុងហុងកុង ស្ថិតក្រោមអា​ណានិគមន៍ របស់អ​ង់គ្លេស រយៈពេល​ ១៥៦ឆ្នាំ​ ពីឆ្នាំ ១​៨៤១ ដ​ល់ឆ្នាំ ១៩​៩៧។ ​ក្នុងឆ្នាំ ១៩៩​៧ ទីក្រុង​ហុងកុង ត្រូវបានប្រ​គល់ត្រឡប់ឲ្យចិនវិ​ញ ក្រោមកិ​ច្ចព្រមព្រៀង​ “ប្រទេសមួយ​ប្រព័ន្ធពីរ”​៕


អត្ថបទដែលជាប់ទាក់ទង