ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វត្តចំនួន៧ទទួលបានទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យពីប្រធានក្រុមការងារ ចុះជួយស្រុកសង្គមថ្មី រួមនិងការប្រកាសតែតាំងព្រះអនុគណស្ដីទី

346

ព្រះវិហារ ៖ លោកសំ លាងទ្រីប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងលោក​អនុប្រធានមន្ទីរ​ មន្រ្តីរាជការ​ នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨បាននាំយកទៀនព្រះវស្សានិងទេយ្យវត្ថុ បច្ចយ័មួយចំនួនទៅប្រគេនព្រះសង្ឃ ចំនួន៧វត្តនៅតាមភូមិឃុំនានាទូទាំងស្រុកហើយជាមួយនោះក៏មានការប្រកាសតែតាំងព្រះអនុគណស្រុកស្ដីទីផងដែរ។
លោកសំ លាងទ្រី នៅក្នុងឱកាសនោះ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកអ៊ុន

ចាន់ដាអភិបាលខេត្តព្រះវិហារជូនចំពោះព្រះសង្ឃ លោកយាយ លោកតានិងប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មីនេះ។
លោកសំ លាងទ្រីបានបន្តថា វិសយ័ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ត្រូវបានលើកតម្លើង ដែលខុសពីសម័យប៉ុលពតវិស័យព្រះពុទ្ធសាសនា ត្រូវបានថ្នាក់ដឹកនាំក្នុងរបបនោះ ធ្វើការលុបបំបាត់ចោលដោយវត្តអារ៉ាមនានា ត្រូវបានគេយកធ្វើជាឃ្លាំងដាក់សម្ភារៈ ដោយមិនឱ្យប្រជាពលរដ្ឋធ្វើបុណ្យទានឡើយ។
លោកសំ លាងទ្រីបន្តថា ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩វិសយ័ព្រះពុទ្ធសាសនាក៍ដូចជាវិសយ័ផ្សេងៗទៀត ត្រូវបានកកើតឡើងវិញដើម្បីរួមចំណែកការស្តារនិងអភិវឌ្ឍប្រទេសជាតិ អោយរីកចំរើនជឿនលឿនរហូតមកដល់សព្វថ្ងៃនេះដែលនេះ គឺផ្តើមចេញពីការលះបង់របស់ថ្នាក់ដឹកនាំ គ្រប់រូបរបស់គណបក្សប្រជាជនកម្ពុជាយើង។


លោកសំ លាងទ្រី ក៏បានសុំអោយលោកតា លោកយាយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការគាំទ្ររាជរដ្ឋាភិបាលគាំទ្រការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ដើម្បីអោយប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍតទៅទៀត ហើយលោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋយើង អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ បោះឆ្នោតជូនគណបក្សនយោបាយណា ដែលបានបំរើបងប្អូនពិតប្រាកដ។
សូមបញ្ជាក់ថា វត្តទាំង៧ដែលបានទទួលទៀនព្រះវស្សាក្នុងពេលនោះរួមមានវត្តតេជះរង្សី វត្តព្រះពោធិស្វាយធំ វត្តរអាងថ្មបីដុំវត្តឧត្តមគីរី វត្តសិរីមង្គល វត្តប្រាសាទឥសីតាបសនិងវត្តប្រាសាទព្រះខន័ស្ថិតនៅឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
នៅព្រឹកថ្ងៃដដែលនោះដែរលោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយ​ លោក​ ធួន​ សេង​កេង​ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ខេត្តព្រះវិហារ​ និងមន្ត្រី​ លោក​ រស់​ ហេង​ អភិបាលស្រុកសង្គមថ្មី​ និងមន្ត្រី​លោក​ ម៉ប​ ធិរិទ្ធិ​ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

ពាក់ព័ន្ធនឹងការប្រកាសតែងតាំងវិញ លោកសំ លាងទ្រី បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះ
​ជាថ្ងៃល្អប្រសើរថ្លៃថ្លាបំផុត​ ដែលបាន​ ព្រះមេគណខេត្តព្រះវិហារ​ ឡុង​ សុមនីបាននិមន្តមកប្រកាសតែតាំង​ព្រះអនុគណស្ដីទីស្រុកសង្គមថ្មី​ ភិក្ខុ ឡុង​ ធឿន​ អតីតព្រះចៅអធិការវត្តទ្រីសទ្ធារាម​ ហៅវត្តសង្កែពីរ​ដើម្បី​ដឹកនាំបន្ត​ពីអនុគណស្រុកចាស់បានលាចាកសិក្ខាបទទៅ​ និងជាអ្នករម្ងាប់អធិករណ៍​ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ​មានដីធ្លីវត្តអារាម​ និងអប់រំពុទ្ធសាសនិកជន​ រៀនសូត្របដិបត្តិធម៌​ វិន័យមានបិដកជាគោល​ អោយកាន់តែរីកចម្រើនបន្ថែមទៀត​៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង