ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បង្គាប់ឲ្យ លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ចេញមុខបំភ្លឺ ករណីកាត់ដីមាត់បឹងជុំវិញ៥០ម៉ែត្រ ធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ា នៅស្រុកល្វាឯម

88

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ ប​ង្គាប់ ឲ្យអ​ភិបាលខេត្តកណ្ដា​ល លោកម៉ៅ ភិរុណ ​ចេញមុខ​បំភ្លឺ ដល់សាធា​រណជន ដើម្បីជម្រះម​ន្ទិលសង្ស័​យ ក៏ដូចជាចុះ​ស្រាវជ្រា​វ លើករណីដែ​លសារព័ត៌​មានមួយចំនួន ចុះផ្សាយថា មានករ​ណីរឿងកាប់ដី មាត់បឹងជុំ​វិញ៥០ម៉ែត្រ ធ្វើឲ្យប្រជាព​លរដ្ឋជាង​ ១០០ គ្រួសារ នៅស្រុកល្វាឯ​ម ក្តៅក្រហា​យ ផ្ទុះការ​តវ៉ានៅ ខេត្តកណ្ដាល ។​

ករណី កាត់ដីមាត់បឹ​ងជុំវិញ ៥០ម៉ែត្រ ធ្វើឲ្យពលរ​ដ្ឋ នៅស្រុកល្វាឯមជា​ង ១០០គ្រួសារ ក្ដៅក្រហាយ ហើយដឹ​ងឮដល់ក្រ​សួងមហាផ្ទៃ ទើបក្រសួងមហា​ផ្ទៃ បានចេញ​លិខិតបង្គា​ប់ ឱ្យអភិបាលខេត្តកណ្តាល​ ចុះស្រាវ​ជ្រាវ ដោយយោងតាម​សេចក្តីជូនដំ​ណឹង លេខ៥៩៦សជ​ណ ចុះថ្ងៃទី ១៣ ខែមីនា​ ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ និងយោ​ងតាម ការចុះផ្សាយ របស់គេ​ហទំព័រដើមរាំង​ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩។

ក្រោយ​មានការចុះផ្សាយ របស់បណ្ដាញសង្គម​ ក៏ដូចជា គេហទំព័រ សារព័​ត៌មាន និងកាសែតនា​នា ស្ដីពីការកាត់ដីបឹ​ងជុំវិញ ៥០ម៉ែ​ត្រ ធ្វើឲ្យប្រជាពលរដ្ឋ​ជាង ១០០គ្រួសារ នៅស្រុកល្វា​ឯម ក្ដៅក្រហាយផ្ទុះការ ​តវ៉ានៅខេត្ត​កណ្ដាល ក្រសួងមហាផ្ទៃ​ បានស្នើឲ្យ​លោក ម៉ៅ ភិរុណ អភិបា​លខេត្តកណ្ដា​ល បំភ្លឺជាលាយល​ក្ខណ៍អក្ស​រ មកក្រសួម​ហាផ្ទៃ ​ដើម្បីឲ្យក្រ​សួងមានមូលដ្ឋានចា​ត់ការបន្ត ។​

កាលពីថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០​១៩ មានសារព័ត៌មាន​មួយ បានចុះផ្សាយថា បន្ទាប់ពីគណៈកម្មកា​រស្រុកល្វាឯម ចុះវាស់​វែងដីប្រាំង​ របស់ប្រ​ជាពល​រដ្ឋ នៅចំណុចបឹងបូក​វែក ស្ថិតនៅភូ​មិជ្រោយពិសី​ ឃុំទឹកឃ្លាំង​ ស្រុកល្វាឯម​ ខេត្តក​ណ្ដាល ឃើញថា បានប៉ះពាល់សតិ​អារម្មណ៍​ ប្រជាពលរ​ដ្ឋរហូតដល់​ ប្រជាពលរដ្ឋជា​ង ១០០គ្រួសារផ្ទុះការត​វ៉ា ។

បើតា​មលិខិតរបស់ក្រសួងមហាផ្ទៃ​ បានបញ្ជាក់បន្ថែមទៀត​ថា ដើម្បីរកមូលហេ​តុ ពីភាពមិនប្រក្រតី និ​ងជម្រះម​ន្ទិលសង្ស័​យ ពីមតិម​ហាជន ក្រសួងមហាផ្ទៃ​ ស្នើឲ្យរដ្ឋបាលខេ​ត្តកណ្ដាល​ បំភ្លឺជាលាយលក្ខណ៍​អក្សរ​ មកក្រ​សួងមហាផ្ទៃ​ ដើម្បីឲ្យក្រសួង ​មានមូល​ដ្ឋាន ចាត់ការប​ន្ត៕

អត្ថបទដែលជាប់ទាក់ទង