ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខ​ណ្ឌចំការម​ន ចុះពិ​និត្យការ​ស្ដារ ប្រឡា​យបឹងត្រ​បែក រំដោះ​ការលិចល​ង់ ដោយជំ​នន់ទឹ​កភ្លៀង​នារដូវវ​ស្សានេះ

63

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមន និងមន្រ្តីជំនាញព្រមទាំង លោកចៅសង្កាត់ បានចុះត្រួតពិនិត្យការងារនៃ ការស្ដារភក់ សំរាម ចេញពីបាតប្រឡាយទឹកស្អុយបឹងត្របែក ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់ផ្សារដើមថ្កូវ និង សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធនីភ្នំពេញ ដោយគ្រឿងចក្រ របស់មន្ទីសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះស្ដារកាយដីភក់ និងសំរាមចេញបាតប្រឡាយ និងកាយឲ្យជ្រៅ ដើម្បីបើកមុខទឹកក្នុងការរំដោះទឹកលិចលង់ ដោយសារទឹកភ្លៀង នារដូវវស្សានេះ។
ខណៈពេលចុះពិនិត្យរាល់សកម្មភាព ការងារនៃការស្ដារប្រឡាយទឹកស្អុយបឹងត្របែកខាងលើនេះ លោកអភិបាលខណ្ឌចំការមន ថេង សុថុល បានជំរុញទៅដល់មន្រ្តី និងលោកចៅសង្កាត់ផងដែរ ត្រូវចុះមើលការងារនេះ ជាប្រចាំផងដែរ ហើយពន្លឿនដល់អ្នកទទួលធ្វើការងារ ស្ដារប្រឡាយមួយខ្សែនេះ ត្រូវលៃលកធ្វើយ៉ាងណា ឲ្យហើយរួចរាល់តាមការកំណត់ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ គួបផ្សំពេលនេះ មានភ្លៀងធ្លាក់ជោកជាំស្ទើររាល់ថ្ងៃផងដែរ។
លោកអភិបាលខណ្ឌចំការមន ថេង សុថុល បានលើកឡើង ដោយសង្កត់ធ្ងន់ថា ចំពោះសកម្មភាពដាក់គ្រឿងចក្រ ចុះមកស្ដារប្រឡាយទឹកស្អុយបឹងត្របែក ពេលនេះពិតជាមានសារសំខាន់ ខ្លាំងណាស់ក្នុងការរំដោះទឹក ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ និយាយជារួម​នៅរាជធានីភ្នំពេញ និង និយាយដោយឡែក នៅក្នុងមូលដ្ឋានខណ្ឌចំនួន២ គឺខណ្ឌបឹងកេងកង និងខណ្ឌចំការមននេះ ដោយកាត់បន្ថយ ឬបញ្ចៀសរាល់ការទឹកលិច ដក់នៅផ្លូវលេខ១០៥ ស្របប្រឡាយទឹកស្អុយបឹងត្របែក និងលំនៅស្ថានប្រជាជន នៅស្របប្រឡាយទឹកស្អុយបឹងត្របែកនេះ គឺក្រោយភ្លៀងធ្លាក់ទឹក ហូរធ្លាក់ចូលប្រឡាយបឹងត្របែក ប្រជាជនងាយស្រួលក្នុងការរស់នៅ៕

អត្ថបទដែលជាប់ទាក់ទង