ចៅបង្កើតសម្លាប់ជីដូនខ្លួនឯង ពេលកំពុងបោសសំរាម
ខេត្តកណ្តាល៖ នគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីឃាតកម្មដ៏រន្ធត់ចៅស្រីមានជម្ងឺសរសៃប្រសាទកាប់ជីដូនខ្លួនឯង ស្លាប់ក្នុងថ្លុកឈាមកាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។ ជនសង្ស័យ ឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានជម្ងឺសសៃប្រសាទ មានទីលំនៅ មិនពិតប្រាកដ ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះរត់គេចខ្លួន។
សមត្ថកិច្ចបានប្រាន់ពីសភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិត ពីថង់ខ្មៅនៅនឹងដៃ ដែលជនសង្ស័យកាន់មក កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង ។
ក្រោយពេលកើតហេតុជនសង្ស័យបានបោះកាំបិតចោលរួចគេចខ្លួនបាត់តែម្ដង។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ៕