កម្ពុជា ចូលរួមការប្រកួតដណ្ដើមពានរង្វាន់ បាល់ទាត់ពិភពលោក ជនគ្មានទីពឹង នៅចក្រភពអង់គ្លេស
ភ្នំពេញ:នៅថ្ងៃទី២៥កក្កដាខាងមុខនេះក្រុមបាល់ទាត់កម្ពុជាចំនួន៨រូបនឹងធ្វើដំណើរទៅកាន់ចក្រភាពអង់គ្លេស
ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ពិភពលោកជនគ្មានទីពឹងឆ្នាំ២០១៩ ។
នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៣ខែកក្កដានេះបានឲ្យដឹងថាកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក
ជនគ្មានទីពឹងបានធ្វើឡើងតាំងពីឆ្នាំ ២០០៣មកម្ល៉េះ ដែលកាលនោះការប្រកួតធ្វើឡើងនៅទីក្រុងGrazនៃប្រទេសអូទ្រីស
ទីនោះមានត្រឹមតែ១៨ក្រុមប៉ុណ្ណោះបានចូលរួមនៅឆ្នាំ២០១៩នេះនឹងមាន៧២ក្រុមមកពី៤៨ប្រទេសចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មានបង្កើតឡើងក្រោមការខិតខំ របស់អង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលីHFCA(Happy Football Cambodia Australia) ។តែនៅឆ្នាំ២០១៨កន្លងមកកម្ពុជាមិនបានចូលរួមឡើយដែលកាលនោះការប្រកួតធ្វើ
ឡើងនៅទីក្រុងម៉ែលប៊នប្រទេសអូស្ត្រាលី ។
លោកេអ្នកស្រីTina Redshaw ឯកអគ្គរាជទូតតំណាងចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាបានមានប្រ
សាសន៍នៅក្នុងសន្និសីទសារព័ត៌មានថាអ្នកស្រីស្វាគមន៍ចំពោះក្រុមបាល់ទាត់កម្ពុជាដែលធ្វើដំណើរទៅចក្រភពអង់
គ្លេសដើម្បីចូលរួមក្នុងកម្មវិធីប្រកួតដណ្ដើមពានរង្វាន់ពិភពលោកជនគ្មានទីពឹងនៅទីក្រុងCardiss។
លោកParaic Gorgan ស្ថាបនិករបស់អង្គការបាល់ទាត់រីករាយកម្ពុជា អូស្រ្តាលីបាននិយាយក្នុងសន្និសីទកា
សែតថាការចេញទៅប្រកួតនេះបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនSmart Axiata ។
តាមការស្ទង់មតិនោះថា៩៤ភាគរយ និយាយថាពានរង្វាន់បាល់ទាត់ជនគ្មានទីពឹង បានជះឥទ្ធិពលជាវិជ្ជមាន
ដល់ជីវិតរបស់ពួកគេ ។៨៣ភាគរយបានចាត់ទុកថា បាល់ទាត់ពិភពលោកជនគ្មានទីពឹងនេះបានប ង្កើតទំនាក់ទំនង
សង្គមជាមួយគ្រួសារ និងមិត្តភ័ក្តិ ។៧៧ភាគរយបានចាត់ទុកថាវាបានផ្លាស់ប្ដូរជីវិតរបស់ពួកគេ បានយ៉ាងច្រើនដោយ
សារតែការចូលរួមរបស់ពួកគេជាមួយបាល់ទាត់ និង ៧១ភាគរយប្រកាសថានៅបន្តលេងកីឡាបាល់ទាត់ ។
លោកAlex Ferguson អតីតអ្នកចាត់ការទូទៅរបស់ក្លិបManchester Unitedរបស់លីគកំពូលអង់គ្លេសក៏
បានចេញសារពីប្រទេសរបស់លោកមកថា កម្មវិធីប្រកួតដណ្ដើមពានរង្វាន់ បាល់ទាត់ពិភពលោកជនគ្មានទីពឹងបាន
បង្ហាញថាកីឡាបាល់ទាត់គឺជាឧបករណ៍ ដ៏មានថាមពលមួយក្នុងការផ្លាស់ប្ដូរជីវិតមនុស្ស ហើយវាពិតជាល្អណាស់
ដែលយើងបានរួមចំណែកជាមួយវា ។
សូមបញ្ជាក់ថាការប្រកួតនេះ ធ្វើឡើងក្រោមច្បាប់ របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA)ហើយការ
លេងគឺលេងម្ខាងតែ៦នាក់ប៉ុណ្ណោះ ។