ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមម៉ូតូ PassApp ប្រមាណ៤០គ្រឿងប្រមូលផ្តុំគ្នានៅផ្លូវ៦០ម៉ែត្រ ដើម្បីទៀមទាអោយក្រុមហ៊ុន បញ្ចុះតម្លៃត្រឹម ១០០០រៀល/គីឡូ

154
ភ្នំពេញ៖ មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានអោយដឹងថា
នៅថ្ងៃ ពុធទី០៣ ខែ កក្ដដាឆ្នាំ២០១៩វេលាម៉ោង០៨:៣០នាទីព្រឹក នៅចំនុចខាងមុខក្រុមហ៊ុន Mercedes Benz ផ្លូវ៦០ម៉ែត្រ មានការប្រមូលផ្តុំម៉ូតូ PassApp  ចំនួន ប្រមាណ៤០គ្រឿង នឹងរថយន្តចំនួន ៤គ្រឿង និង មានមកជាបន្តបន្ទាប់ទៀតប្រមូលផ្ដុំគ្នាដើម្បីធ្វើញ្ញាតិទៅក្រុមហ៊ុន PassApp នឹងក្រុមហ៊ុន Grap ។
  គោលបំណង៖ ស្នើសុំរក្សាតម្លៃនៅ ១២០០រៀល/គីឡូ ឡើងវិញដដែល ដោយសារក្រុមហ៊ុនបានបញ្ចុះតម្លៃលើពួកគាត់ដល់ត្រឹម ១០០០រៀល/គីឡូ ។
  ក្រោយពីមានការប្រមូលផ្តុំ ក្រុម Pass App លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះទៅសំរបសំរួល និង ណែនាំ អោយក្រុម Pass App រំសាយគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនដោយអោយរៀបចំឯកសារទៅតាមនិតិវិធីច្បាប់ និងស្នាមមេដៃយកទៅក្រុមហ៊ុន និង ណែនាំអោយរៀបចំលិខិតសុំអន្តរាគមន៌ទៅស្ថាប័នពាក់ពន្ធ័ដើម្បីជួយសំរួលដល់ពួកគាត់ ក្រុមPass App ក៌បានឯកភាពតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន បន្ទាប់មកក្រុមអ្នកបើកPass Appនិងអ្នកបើកបរតាក់ស៊ីក៌សំណូមពរ សុំពេល ១ម៉ោងដើម្បី ធ្វើលិខិត និងផ្តិតមេដៃ ទាំងអស់គ្នាដើម្បីយកទៅដាក់ក្រុមហ៊ុន និង ស្ថាប័នពាក់ពន្ធ័រួចហើយគាត់និងត្រឡប់ទៅវិញតាមការស្នើសុំរបស់អាជ្ញាធរ ៕
អត្ថបទដែលជាប់ទាក់ទង