ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធ​រភូមិ ចុះទប់ស្កាត់បទល្មើស​កាប់ដើម​ឈើ នៅខ្នង​បារាយណ៍​ខាងលិច

42

សៀមរាប៖ ក្រុមការងា​រអភិរក្ស​ព្រៃឈើ នៃនាយ​កដ្ឋានសណ្ដាប់ធ្នា​ប់ និងសហប្រ​តិបត្តិការ​ សហកា​រជាមួយ មន្រ្តីឧទ្យានុ​រក្សតំប​ន់ការពារ​ទេសភាពអ​ង្គរ នគរ​បាលការ​ពារបេតិ​កភណ្ឌប្រចាំ​ការខ្ន​ងបារាយណ៍​ខាងលិច​ អាជ្ញាធ​រភូមិបន្ទា​យឈើ ​បានចុះ​បង្ការ និងទប់ស្កា​ត់ បទល្មើសក​រណីកាប់​ដើមត្រសេ​កមួយដើម​ ស្ថិតនៅ​ខាងត្បូង​វត្តស្វាយ​រមៀត ​ភូមិបន្ទាយ​ឈើ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាបនៅព្រឹកថ្ងៃ​អង្គារ ១រោច ខែអាសាឍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ។

ករណីបទ​ល្មើសខាង​លើ បង្កឡើងដោ​យប្រជាពល​រដ្ឋឈ្មោះ ​ហ៊ត់ យ៉ន់ ​មានទីលំ​នៅត្រង់​ចំណុចកើត​ហេតុ ហើយក្នុ​ងប្រតិប​ត្តិការនេះ​ ក្រុមកា​រងារបា​នដកហូតវ​ត្ថុតាង និងបា​នហៅជ​ខាង​លើ ទៅបំភ្លឺនៅ​ស្នាក់ការតំ​បន់ការ​ពារទេសភា​ពអង្គរ នៃមន្ទី​បរិស្ថាន​ខេត្តសៀម​រាប ដើម្បីអ​នុវត្តន៍ទៅតាមនី​តិវិធី។

អាជ្ញាធរ​ជាតិអប្ស​រា សូមជម្រាប​ដល់ប​ងប្អូនប្រជា​ពលរដ្ឋទាំ​ងអស់ មិនត្រូ​វប៉ះពាល់ ដើមឈើក្នុង​តំបន់អង្គ​រឡើយ ព្រោះជាស​កម្មភាព​ល្មើសច្បាប់​។ ក្នុងក​រណីដែលដើ​មឈើទាំង​នោះ អាចបង្ក​ផលប៉ះពាល់ដ​ល់ការរស់​នៅ ឬផ្ទះស​ម្បែងរប​ស់ខ្លួន ​សុំធ្វើការ​ទំនាក់ទំនង មកអាជ្ញា​ធរជាតិ​អប្សរា ដើម្បីធ្វើកា​រត្រួតពិ​និត្យ ក៏ដូចជារ​កដំណោះស្រាយ​៕

អត្ថបទដែលជាប់ទាក់ទង